មិន​ពិបាក​ទេ អាច​បិទ​ចោល​បាន បើ​ផ្ទាំង Notifications Window 10 ​រំខាន​ច្រើន​ពេក

  • 2018-04-24 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Notification ជា​មុខងារ​ស្នូល​របស់ Action Center ក្នុង Window 10 ក្នុង​ការ​ទទួល​បាន​ដំណឹង​បាន​លឿន​របស់​កម្មវិធី​នានា តែ​ការ​ទទួល​ផ្ទាំង Notification ពី​គ្រប់​កម្មវិធី​ច្រើន អាច​បង្ក​ជា​ការ​រំខាន​បាន​។ 

របៀប​បិទ Notifications

១) ដើម្បី​ បិទ ឬ​បើក​ដំណើរការ Notifications អ្នក​ចុច Start menu > Settings

២) ជ្រើសរើស System នៅ​ជ្រុង​លើ​ខាងឆ្វេង​ផ្ទាំង Window។

៣)​ ត្រង់​ផ្ទាំង System ចុច​លើ Notifications & Actions > អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ អាច​ឲ្យ​អ្នក​ចូល​ប្រើ Settings ទាំងអស់​ទាក់ទង​នឹង Notifications និង​ Action Center។

៤) ត្រង់ Notifications អ្នក​មាន​ជម្រើស ៥ ទៅ ៦ ក្នុង​ការ​កំណត់​បង្ហាញ Notification ដូចជា​បង្ហាញ Notification លើ Lock screen, បង្ហាញ App Notification និង​ជម្រើស​មួយ​ចំនួន​ទៀត​។

៥) ត្រង់ Show Notifications from these apps បង្ហាញ​បញ្ជី​កម្មវិធី​បាន​ដំឡើង អាច​បិទ ឬ​បើក​ទទួល Notification បាន។​

អ្នក​អាច​ចុច​ប៊ូតុង​បិទ​ចំណុច​ណា​មួយ អ្នក​ចង់​បាន ឬ​បិទ​ចោល​ទាំងអស់​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម