ដឹង​តែ​ជក់​ចិត្ត​មិនខាន​ សាឡាត់ ស្រីឡាង ប៉ះ​ ប៊ឺរី លើកដំបូង​

  • 2018-04-28 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ថ្ងៃមុន​ស្អប់​ ថ្ងៃនេះ​ស្រឡាញ់" ​ដែល​​ជា​ប្រលោម​លោក​​ដ៏​ល្បី​ល្បាញ​របស់​អ្នក​និពន្ធ ម៉ីសន សុធារី បាន​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​ភាគ​ផ្លូវ​ការ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ក្នុង​នោះ​ សាឡាត់ ស្រីឡាង ប៉ះ​ ប៊ឺរី លើក​ដំបូង។

សាឡាត់ ស្រីឡាង និង ប៊ឺរី ក្នុង​ថ្ងៃ​ក្រុង​ពាលីរឿង "ថ្ងៃ​មុន​ស្អប់​ ថ្ងៃនេះស្រឡាញ់"

ការ​ប៉ះ​គ្នា​លើក​ដំបូង​ជាមួយ​កំលោះ​សង្ហា ប៊ឺរី ​ ធ្វើ​ឲ្យ​ សាឡាត់ ស្រីឡាង បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ហើយ​នាងសន្យា​ថា​នឹង​ចាប់​ដៃ​គ្នា​សម្ដែង​ឲ្យ​បាន​ល្អ​ មិន​ឲ្យ​ហ្វេន​ៗ​​មួយ​ចំនួន​ធ្លាប់​អាន​ប្រលោម​លោក​ "ថ្ងៃ​នេះ​ស្អប់​ ថ្ងៃ​មុន​ស្រឡាញ់" ខក​បំណង​នោះ​ទេ​ ទោះ​បី​ជា​មិន​ធ្លាប់​សម្ដែង​ជាមួយ​គ្នា​​ពី​មុន​មក​ក្ដី។

បន្ថែម​ពី​នេះ ស្រីឡាង សង្ឃឹម​ និងជឿ​ជាក់​ថា នៅ​ពេល​ដែល​រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃនេះ​ស្រឡាញ់" ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​​ទស្សនិកជន​ជាក់​ពុំខាន​ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​អាន​ប្រលោម​លោក​ខាង​លើ​នេះ ប្រាកដ​ជា​ចង់​ដឹង​ថា ពេល​ផលិត​ចេញ​ជា​វីដេអូ​មាន​ទិដ្ឋភាព​បែប​ណា​ មាន​លក្ខណៈ​ស្រដៀង​គ្នា​​ដែរ​ទេ។

“ខ្ញុំ​ជឿ​ជាក់​ថា ពុក​ម៉ែ​បង​ប្អូន​ពិត​ជា​ជក់​ចិត្ត​ដិត​អារម្មណ៍ នៅ​ពេល​ពួក​គាត់​បាន​ទស្សនា​រឿង "​ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" ដែល​​ខ្ញុំ​សម្ដែង​ជា​តួ​អង្គ​កាច់​កុង​គ្នា​ជាមួយ​បង ប៊ឺរី តែ​ម្ដង​ គ្រាន់​តែ​ចេញ​មក​ក្នុង​រឿង​ហ្នឹង​ខ្ញុំ​ស្អប់ បង​ប៊ឺរី បាត់​ទៅ​ហើយ​"។ នេះ​បើ​តាម​ សាឡាត់ ស្រីឡាង បញ្ជាក់។

ក្នុង​រឿង​"ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" លោក ប៊ឺរី សម្ដែង​ជា​តួ​ប្រុស​ឈ្មោះ​ ហ៊ួត ខេមរិន្ទ  ​ចំណែក​ឯ​កញ្ញា​ សាឡាត់ ស្រីឡាង តួ​ឯក​ស្រី​មាន​ឈ្មោះ សក្កណា។

​​​ ​​​​​​​

​​​​​​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម