តេក្វាន់ដូកម្ពុជា​ឈ្នះ​មេដាយ​​មាស ២​ប្រាក់ ១និង​សំរឹទ្ធ​ ១ពី​ព្រឹត្តិការណ៍​អាស៊ី

  • 2018-05-10 07:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ពី​សហព័ន្ធ​កីឡា​ការ៉េតេដូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ពេល​​នេះ​កម្ពុជា​​ ដណ្ដើម​​បាន​មេដាយ​មាស​ចំនួន ២ គ្រឿង​ និង​សំរឹទ្ធ​​ចំនួន​ ១​គ្រឿង​ហើយ​ ពី​ព្រឹត្តិការណ៍​​ជើង​ឯក​តេក្វាន់ដូ ITF អាស៊ី​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ុងហ្គោលី។

ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន ៣ ​ថ្ងៃ​​គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​១៣ ខែ​ឧសភា ឆ្នាំ​២០១៨ ​ដោយ​​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន ២៤ នាក់​ក្នុង​នោះ​នារី ២ នាក់​ឲ្យ​ទៅ​ចូលរួម ដែល​បានចេញ​ដំណើរ​កាល​ពីថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨៕

រូប​ថត៖ កែវ មករា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​