រម្លឹក​អ្នកកីឡាកាស WWE ល្បីៗ​អំឡុង​ទសវត្ស​ឆ្នាំ ២០០០ ចំនួន ៤ រូប ដែល​បាន​ទទួល​មរណភាព

  • 2018-05-17 13:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ឆ្នាំ ២០០០ កីឡាកាស WWE ​អាចនិយាយបានថា​ជា​កីឡា​មួយ​ប្រភេទ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​និយម​ទស្សនា ដោយ​សារ​តែ​ភាព​រស់រវើក​នៃ​ការ​ប្រកួត​នីមួយៗ។ ទោះជាយ៉ាងណា យ៉ាង​ហោច​ណាស់ មាន​កីឡាករ​ល្បីៗ​ចំនួន ៤ រូបជំនាន់នោះ ​ដែល​បាន​ទទួល​មរណភាព។ អត្ថបទ​នឹង​លើក​ឡើង​ពី​ឆ្នាំ និង​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ពួក​គេ៖

៤.Big Daddy V (ស្លាប់អាយុ ៤៣ឆ្នាំ)៖ កីឡាករ​ដែល​មាន​ឈ្មោះ​ពិត​ថា Nelson Frazier គឺ​ជា​កីឡាករ​ល្បី​មួយ​រូប​ក្នុង​ជំនាន់​ឆ្នាំ ២០០០។ កីឡាករ​ច្រើន​ត្រូវ​បាន​គេ​ល្បី​តាម​រយៈ​មាឌ និង​ការ​ធ្វើ​ដៃ​ជា​អក្សរ V ក្នុង​អំឡុង​ប្រកួត។ កីឡាករ​បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៣។ ទោះ​ជា​យ៉ាង​ណា Big Daddy V បាន​ស្លាប់​មួយ​ឆ្នាំ​ក្រោយ​មក ដោយ​មូលហេតុ​គាំង​បេះ​ដូង។

៣.Umaga (ស្លាប់​អាយុ ៣៦​ឆ្នាំ)៖ កីឡាករ​ដែល​មាន​ឈ្មោះ​ពិត Edward Smith Fatu បាន​ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង​កាល​ពី​ឆ្នាំ ២០០៩។

២.Chris Benoit(ស្លាប់អាយុ ៤០ឆ្នាំ)៖ អតីត​ជើង​ឯក World Heavyweight Champion ល្បី​រូប​នេះ​ត្រូវ​បាន​ប្រទះ​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ឆ្នាំ ២០០៧។ មុន​ពេល​ធ្វើ​អត្តឃាត កីឡាករ​បាន​សម្លាប់​ប្រពន្ធ និង​កូន​ប្រុស​របស់​ខ្លួន។ បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ ការ​មាន​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​អាច​គឺ​ជា​មូលហេតុ​ចម្បង​នៅ​ពី​ក្រោយ​ឃាត​កម្ម និង​អត្តឃាត​មួយ​នេះ។

១.Eddie Guerrero (ស្លាប់​អាយុ ៣៨​ឆ្នាំ)៖ កីឡាករ​ពូកែ​កំប្លុកកំប្លែង​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ឆ្នាំ ២០០៥ ដោយ​ក្មួយ​ប្រុស Chavo Guerrero Jr។ ក្រោយ​ធ្វើ​ការ​វិនិច្ឆ័យ​សាកសព​ បាន​ឲ្យ​ដឹង​ថា​កីឡាករ​បាន​ស្លាប់​ដោយ​គាំង​បេះដូង៕

ប្រភព៖ ranker   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី