លាន់មាត់គ្រប់គ្នាថា ប្រធានាធិបតីឥណ្ឌូនេស៊ី មានមុខមាត់ដូច បារ៉ាក់ អូបាម៉ា

  • 2018-05-19 02:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថតផ្លូវការ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​បញ្ចេញ​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ នៅ​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង​ដំបូង។

រូប​ថតផ្លូវការ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo

នា​ពេល​ថ្មីៗ​នេះ រូបថត​នោះ​ស្រាប់​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ម្ដង​ទៀត ដោយសារតែ​មាន​គេ​សម្គាល់​ឃើញ​ថា រូប​លោក​មាន​សភាព​ស្រដៀង​ទៅ​នឹង អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Reddit ម្នាក់ មាន​គណនី​ឈ្មោះ badcompanygg បាន​ចែករំលែក​រូប​ថត ២ សន្លឹក​ប្រៀបធៀប​រវាង លោក Joko Widodo និង លោក បារ៉ាក់ អូបាម៉ា ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ៕

សូម​ទស្សនា​រូប​ខាង​ក្រោម៖

តើ​ប្រិយមិត្ត​យល់​ថា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ពិត​ជា​មាន​មុខ​មាត់​ដូច បារ៉ាក់ អូបាម៉ា មែន​ឬ​យ៉ាង​ណា?

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង