ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុសស្រីតារាចម្រៀង ​ម៉េង​ កែ​វពេជ្ជតា មានដុងសិល្បៈមិនចាញ់អ្នកម្តាយ

  • 2018-06-02 04:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្យ័យ​ និង​ទេពកោសល្យដូច​គ្នា​មិន​ខុសពី​​ម្ដាយ កូន​ប្រុស​ស្រី​របស់​តារាចម្រៀងអ្នក​នាង​ ម៉េង​ កែ​វពេជ្ជតា គឺ​ជា​​គ្រាប់​ពូជ​សិល្បៈ​ដ៏​ល្អ​​ ដែល​មាន​សមត្ថ​ភាព​ទាំង​ច្រៀង និង​កាន់ឧបករណ៍​​តន្រ្តី​បុរាណ​ សម័យ។

មាន​មុខ​មាត់​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រលាញ់​ហើយ​ កូន​ប្រុស​ស្រី​អ្នក​នាង​ ម៉េង​ កែ​វពេជ្ជតា អាច​លេង​ឧបករណ៍​តន្រ្តី​​ខែ្មរ​បាន​យ៉ាង​ល្អ​ គឺ​ប្អូន​ប្រុស​ ពេជ្ជ រតនៈ អាយុ ១១ឆ្នាំ អាច​លេង​ឧបករណ៍​ ទ្រសោ និង​ព្យា​ណូ ចំណែកប្អូន​ស្រី ​ពេជ្ជតា សង្វា​ពេជ្រ នាង​តូច​អាច​លេង​​ វីយូ​ឡុង និង ទ្រសោ​​ ហើយ​ក៏​អាចច្រៀង​បាន​ដែរ។

ក្នុង​នាម​ជា​ម្តាយ​មួយ​រូប​​អ្នក​នាង​ ម៉េង ​កែ​វពេជ្ជតា​ បាន​បញ្ជាក់​ថា​អ្នក​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​កូន​ដើរ​តាម​គន្លង​របស់​ខ្លួន​ដូច្នេះ​ មាន​ន័យ​ថា អ្នក​នាង​មាន​អ្នកបន្ត​វេន​ហើយ​។ ចំពោះ​ការ​សិក្សា​ឧបករណ៍​តន្ត្រី​នេះ​កូន អ្នក​នាង​ទាំងពីរហាត់​បាន​រយៈ​ពេល​៣ឆ្នាំ​ហើយ​។

"ពួក​គាត់​ហាត់​បាន​៣ឆ្នាំ​ហើយ​ ប៉ុន្តែ​ហាត់​បាន​តែ​ថ្ងៃ​សៅ​រ៍​ប៉ុណ្ណោះ​​ ព្រោះ​ថ្ងៃ​ធម្មតា​គាត់​ត្រូវ​រៀន​ចំណេះ​​ដឹង​ទូទៅ​។ ដំបូង​គឺ​ពួកគាត់​ចង់​ទៅ​ចូល​រៀន​ដោយ​ខ្លួន​ឯង​ ខ្ញុំ​សួ​គាត់​ថា​ កូន​អាច​ធ្វើ​បាន​អត់?​ ពេល​ឃើញ​ស្នា​ដៃ​ពួក​គាត់​អីចឹង បង​សប្បាយ​ចិត្ត​ណាស់​អូន​ ដំបូង​បង​ឡើង​ស្រក់​ទឹក​ភ្នែក"។ អ្នកនាង ម៉េង កែវពេជ្ជតា រៀបរាប់ទាំងរំភើប។

ចំពោះ​ការ​បើក​ឱកាស​ឲ្យ​កូន​ចូល​ក្នុង​សិល្បៈ​ក្នុង​ពេល​ខាងមុខ ឬ​ក៏​អត់​នោះ​ អ្នក​នាង​ ម៉េង ​កែ​វពេជ្ជតាថា​ កូនៗអ្នក​នាង​អាច​ឆ្លៀត​ពេល​ចូល​រួម​បាន​ដោយ​មិន​បាច់​ចាំ​ស្អែក​នោះ​ទេ​។

កន្លងមកប្អូនប្រុស ពេជ្ជ រតនៈ និង នាង​តូចរូបស្អាត ពេជ្ជតា សង្វា​ពេជ្រ មិនត្រឹមតែបានបង្ហាញសមត្ថភាពនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាន​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស បាន​បារាំង និងជប៉ុនជាដើម៕

អត្ថបទ៖ ច្រឹក ស្រីអូន