ផ្លូវ​ស្ទះ​ពេក ចង់​សាក​ឧទ្ធម្ភាគចក្រ​ម្ដង នៅ​ខ្មែរ​មាន​​ទទួល​កម្មង់​​​ទិញ​ហើយ!

  • 2018-06-03 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្ធម្ភាគចក្រ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​មួយ ដែល​ងាយ​ស្រួល​ចល័ត​ទៅ​ទីជិត​ឆ្ងាយ​បាន​រហ័ស ត្បិត​តែ​វា​មិន​សម្រាប់​អ្នក​ទូទៅ ប៉ុន្តែ​បើ​អ្នក​មាន​លុយ ចង់​សាក​ល្បង​ក៏​អាច​កម្ម៉ង់​ទិញ​វា​មក​ប្រើប្រាស់​បាន​ដែរ។

Airbus ទាំង​នេះ​ផលិត​នៅ​ប្រទេស​បារាំង។ បើ​ទោះ​ជា​អ្នក​ទាំង​អស់​មិន​ចេះ​បើក ​ខ្វះ​កន្លែង​ចត ឬ​មិន​ចេះ​ការ​ថែ​ទាំ​ក៏​ដោយ​ក៏​មិន​ជា​បញ្ហា​ដែរ ព្រោះ​ខាង​ក្រុមហ៊ុន​មាន​សេវាកម្ម​ទាំង​នោះ​ស្រាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន KAS KHMER AIR SERVICE។

ឧទ្ធម្ភាគចក្រ ទាំង​នោះ​មាន​តាម​ប្រភេទ​ផ្សេងៗ​គ្នា មាន​ចាប់​ពី​តម្លៃ ៣ លាន​ដុល្លារ​ឡើង​ទៅ។ ចំពោះ​ព័ត៌មាន​បន្ថែម​ក្រុមការងារ​នឹង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ៕

រូបភាព​៖ KAS KHMER AIR SERVICE

អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម