Google ធ្វើ​រឿង​មួយ​ឲ្យ​គ្រប់​គ្នា សង្ស័យ​ឆ្នាំ​ក្រោយ​លែង​មាន Tablets

  • 2018-06-03 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​សម្រេច​ដក Tablets ចេញ​ពី​វិបសាយ Android និងបញ្ជី​ឈ្មោះ​ប្រភេទ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់ ៩ (Android P) ហើយ​ក៏​ជា​តម្រុយ​ថា ឆ្នាំ​ក្រោយ​នឹង​លែង​មាន Tablets ទៀត​ហើយ។

ចំពោះ​មូលហេតុ​នៃ​ការ​ដក​ចេញស្ងាត់ៗ អាច​មក​ពី​ចំនួន​លក់ Tablets ទូទាំង​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុន​ផលិត។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Tablets លក់​បាន​តែ ១៦៣, ៥ លាន​គ្រឿង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន ធ្លាក់​ចុះ​ជាង ៦,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៦។ ប្រការ​នេះ​ដែរ ធ្វើ​ឲ្យ​គេ​ជឿ​ថា Apple នៅ​តែ​នាំ​មុខ​លើ​ចំនូន​លក់ iPad ព្រោះ​គូ​ប្រជែង​ហាក់​ដក​ដៃ​ថយ​បន្តិច​៕

អានអត្ថបទបន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា