គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លើក​ពី​ផែនការ​ខ្លះ​ៗ​ជួយ​ខេត្ត​ដែល​អត់​មេដាយ​នៅ​កីឡា​ជាតិ​

  • 2018-06-06 02:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ លើក​ឡើង​ពី​គម្រោង​មួយ​ចំនួន​ដើម្បី​ ជួយ​ជំរុញ​ទៅ​ដល់​ខេត្ត​ដែល​មិន​ឈ្នះ​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ ដែល​ទើប​និង​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៤​ ខែ​ឧសភា​ ២០១៨។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន

ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ នៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ NOCC​ មិន​ព្រងើយកន្តើយ​នោះ​ទេ​ ពោល​គឺ​នឹង​ជួយ​ទៅ​ដល់​ខេត្ត​ប៉ៃលិន​ដែល​មិន​បាន​មេដាយ​នា​ព្រឹត្តិការណ៍​ជាតិ​មួយ​នេះ។​ សម្រាប់​ផែនការ​ដែល​នឹង​ត្រូវ​ធ្វើ​នេះ​រួម​មាន​ ការ​អប់រំ​ បច្ចេកទេស​ និង​ទ្រឹស្ដី។​

រូបភាព​ថ្ងៃកីឡាជាតិ​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ថា​ NOCC​ នឹង​ជំរុញ​ឲ្យ​សហព័ន្ធ​ជាតិ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ សហការ​ជា​មួយ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​ ដើម្បី​ឲ្យ​ពួកគាត់​អាច​ស្វែង​រក​ប្រភេទ​កីឡា​ណា​ដែល​ពេញ​និយម​មាន​ការ​ចូលចិត្ត​នៅ​ទីនោះ និងស្វែងរកអ្នកដែលចេះខាង​ផ្នែកកីឡានានាបន្ថែមទៀត។​ ឧទាហរណ៍​ដូច​ជា​តារាង​បាល់ទះ​នៅ​ទីនោះ​មាន​ច្រើន​ ព្រម​ទាំង​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ដែល​ល្អ​ដូច្នេះ​អាច​ជំរុញ​កីឡា​នេះ​ឲ្យ​ល្អ​ប្រសើរ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ NOCC​ នឹង​ធ្វើ​យុទ្ធសាស្ត្រ​រួម​គ្នា​ជា​មួយ​ក្រសួង​អប់រំ​ មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ​ ដើម្បី​បុក​ទៅ​បំប៉ន​ទៅ​ដល់​ខេត្ត​ដែល​មិន​បាន​មេដាយ​នេះ។​

រូបភាព​ថ្ងៃកីឡាជាតិ​

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា​ ហើយ​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៤​ ឧសភា​ ឆ្នាំ​២០១៨​ ដោយ​មាន​ការ​ចូលរួម​ ២៨​ រាជធានី​ ខេត្ត​ ក្រសួង​ ប៉ុន្តែ​មាន​តែ​ខេត្ត​ប៉ៃលិន​នោះ​ទេ​ ដែល​មិន​បាន​ឈ្នះ​មេដាយ​សូម្បី​តែ​មួយ៕​

អត្ថបទ៖ នួន ស៊ីណា​