ជាងសំណង់បែរនាំគ្នាស្លៀកសំពត់ និងរ៉ូបទៅធ្វើការ ក្រោយចេញច្បាប់ថ្មី

  • 2018-06-13 09:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​សំណង់​មួយ​ក្រុម​ក្នុង​ទីក្រុង Chertsey ប្រទេស​អង់គ្លេស បែរ​នាំ​គ្នា​ស្លៀក​សំពត់ និង​រ៉ូប​ទៅ​ធ្វើ​ការ​ក្រោយ​ច្បាប់​ថ្មី​ត្រូវ​បាន​អនុវត្ត។

ច្បាប់​សុខភាព និង​សុវត្ថិភាព​ថ្មី​នេះ ហាម​ឃាត់​មិន​ឲ្យ​ស្លៀក​ខោខ្លី​ក្រោម​កម្ដៅ ២៦​អង្សា​សេ។ ហេតុ​ដូច​នេះ​ហើយ ពួក​គេ​រក​ឃើញ​មធ្យោបាយ​ថ្មី​ដោយ​នាំ​គ្នា​ស្លៀក​សំពត់ និង​រ៉ូប​ជំនួស។ ជាង​សំណង់​វ័យ ៤៥​ឆ្នាំ​ម្នាក់ គឺ​លោក Simon Miles ឲ្យ​ដឹង​ថា "ខោ​ខ្លី​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អ្នក​រៀប​ឥដ្ឋ​ដូច​ជា​ពួក​យើង។" លើស​ពី​នេះ​ទៀត បុរស​រូប​នេះ​បន្ថែម​ថា "គំនិត​ក្នុង​ការ​ស្លៀក​សំពត់ និង​រ៉ូប​នេះ គឺ​បាន​មក​ពី​សិស្ស​សាលា​មួយ​ក្រុម​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​ស្លៀក​ខោ​ខ្លី​ទៅ​រៀន។”

គួរ​ឲ្យ​ដឹង​ថា ការ​ស្លៀក​សំពត់ ឬ​រ៉ូប​នេះ​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​មនុស្ស​ប្រុស​ក្នុង​ប្រទេស អង់គ្លេស​ដោយ​សារ​បទ​បញ្ញត្តិ​សមភាព​យេនឌ័រ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន