ដំណឹង​ល្អ​! អាហារូបករណ៍​១០០%សម្រាប់​សហគ្រិន​ស្ត្រី​ត្រៀម​ពង្រីក​អាជីវកម្ម​ចូល​ទីផ្សារ​អន្តរជាតិ

  • 2018-06-25 05:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ ទី​២៧ មិថុនា វេលា​ម៉ោង ៣ ដល់ ៥ រសៀល នឹង​មាន​កម្មវិធី​ផ្ដល់​ព័ត៌មាន​ពី​កម្មវិធី​អាហារូបករណ៍ "កម្មវិធី​អភិវឌ្ឍន៍​អាជីវកម្ម​ជាន់​ខ្ពស់"​ (SHE Growth Accelerator Program) សម្រាប់​សហគ្រិន​ស្ត្រី​ដែល​ត្រៀម​ខ្លួន​ក្នុង​ផ្លាស់​ប្តូរ​ពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ទៅ​ជា​អាជីវកម្ម​ផ្លូវ​ការ ដើម្បី​ស្វែង​រក​ការ​បណ្ដាក់​ទុន​បន្ថែម និង​ការ​ចូល​ទីផ្សារ​អន្តរជាតិ​នា​ថ្ងៃ​អនាគត។​

​ដោយ​មើល​ឃើញ​ថា​បច្ចុប្បន្ន​សហគ្រិន​ស្ត្រី​ខ្មែរ តែ​ ២%ប៉ុណ្ណោះ ក្នុង​ចំណោម​ ៦០% បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម ដូច្នេះ​ SHE Investments បាន​សហការ​ជាមួយ​ស្ថាន​ទូត​អង់គ្លេស​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ជួយ​លើក​កម្ពស់​សហគ្រិន​ស្ត្រី​ខ្មែរ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពី​ធុរកិច្ច​ធុន​តូច​ទៅ​ជា​ធុរកិច្ច​ផ្លូវ​ការ​។​​​

អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​អាហារូបករណ៍​មាន​ដូចជា៖

  • អាហារូបករណ៍​វគ្គ​អភិវឌ្ឍ​អាជីវកម្ម​ជាន់​ខ្ពស់ ១០០% ដែល​មាន​តម្លៃ​ស្មើ ៩៩៥ដុល្លារ​អាមេរិក
  • ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​អាជីវកម្ម​រយៈពេល ៦​ខែ
  • ទទួល​បាន​ការ​ប្រឹក្សា​យោបល់​អាជីវកម្ម​ជាមួយ​អ្នក​ជំនាញ
  • ទទួល​ការ​ប្រឹក្សា​យោបល់​ក្នុង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ដោយ​ឥត​គិត​ថ្លៃ
  • អ្នក​​អាច​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ក្នុង​ការ​ចុះ​ឈ្មោះ​បញ្ជី​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ចាប់​ពី ១០០០ ដល់ ២០០០ ដុល្លារ​អាមេរិក។

លក្ខខណ្ឌ​​ដាក់​ពាក្យ​ចូលរួម ៖

  • ជា​សហគ្រិន​ស្ត្រី
  • មាន​អាជីវកម្ម​ទ្រង់​ទ្រាយ​មធ្យម​ដែល​មាន​មនុស្ស​ចាប់​ពី​ម្នាក់​ទ្បើង​ទៅ
  • មាន​ទីតាំង​អាជីវកម្ម​នៅ​ក្នុង​កម្ពុជា
  • អាច​ធ្វើ​ដំណើរ​មក​រៀន​នៅ​ភ្នំពេញ ដោយ​រ៉ាប់​សោហ៊ុយ​ចំណាយ​ផ្ទាល់​ខ្លួន
  • ប្តេជ្ញា​ចិត្ត​មក​រៀន​រយៈពេល ២​ថ្ងៃ​ជា​រៀង​រាល់​ខែ
  • មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រីក​អាជីវកម្ម និង បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ផ្សេង​ទៀត​នៅ​កម្ពុជា។

តើ​អ្នក​ជា​សហគ្រិន​ស្ត្រី​ដែល​ចង់​សម្រេច​ក្តី​ស្រមៃ​អាជីវកម្ម សូម​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី​យើង?

ប្រញាប់​ឡើង! ចុះ​ឈ្មោះ​ចូល​រួម​ថ្ងៃ​នេះ​តាម​រយៈ "កម្មវិធី​អភិវឌ្ឍន៍​អាជីវកម្ម​ជាន់​ខ្ពស់"។​ ឈប់​ទទួល​ពាក្យ​ថ្ងៃ សុក្រ ទី៦ កក្កដា ឆ្នាំ ២០១៨។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​វិបសាយ SHE Investments ឬ ហ្វេសប៊ុក​ផ្លូវការ​ SHE Investments

លេខ​ទាក់​ទង៖ 012 30 49 46/ 085 578 378/010 354 605៕

អត្ថបទ៖ លីដា