Galaxy S9/S9+ មួយ​ទឹក​ តម្លៃ​នៅសល់​ប៉ុន្មាន​ព្រឹក​នេះ?

  • 2018-06-27 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​លក់​ជា​ផ្លូវការ​បាន​ជា​ច្រើន​ខែ Galaxy S9+ មានមួយ​ទឹក​លក់​តាម​ហាង​ធំៗ​មួយ​ចំនួន។ Sabay បាន​រក​តាម​ហាង​ធំៗ​មួយ​ចំនួន​ តែ​ស្តុក​មួយ​ទឹក​​ទូរសព្ទ​​ត្រកូល​ថ្មី​ S9 នេះ នៅ​មាន​តិច​នៅ​ឡើយ។

រហូត​មក​ដល់​ពេល​នេះ Galaxy S9+ មួយ​ទឹក​ទំហំ 256GB នៅ​សល់​តម្លៃ​ប្រមាណ ៧៨០ ដុល្លារ និង​ទំហំ 128GB នៅ​សល់​តម្លៃ​ប្រមាណ ៧៣០ ដុល្លារ ។ ចំពោះ Galaxy S9 ទំហំ 128GB វិញ​មាន​តម្លៃ​ប្រមាណ ៧០០ ដុល្លារ​ ប៉ុណ្ណោះ។

បើ​ធៀប​និង​ខែ​មុន Galaxy S9+ មួយ​ទឹក​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៨៨០ ដុល្លារ និង​ទំហំ 128GB នៅ​តម្លៃ ៨០០ ដុល្លារ ។ ចំពោះ Galaxy S9 ទំហំ 128GB វិញ​មាន​តម្លៃ​ប្រមាណ ៧៧៥ ដុល្លារ

ពេល​ចេញ​លក់​ដំបូង Galaxy S9+ ទំហំ 256GB មាន​តម្លៃ ៩៩៩ ដុល្លារ និង​ទំហំ 128GB តម្លៃ ៩៤៩ ដុល្លារ Galaxy S9 ទំហំ 128GB តម្លៃ ៨៥៩ ដុល្លារ​

បញ្ជាក់៖ តម្លៃ​យក​ពី​ហាង​ សុខលី, អង្គរមាស និង ហាងសៀងលីន ​អាច​ប្រែ​ប្រួល​បន្តិច​បន្តួច​ទៅ​តាម​ទីផ្សារ​មួយ​ទឹក

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី