គួរឲ្យច្រណែន ជីវិតឯកជនអតីតតារាជើងចាស់ អម្ពរ ទេវី នៅអាមេរិកពោរពេញដោយ​ក្តីសុខ​​

  • 2018-07-05 07:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាកំពូលតារាសម្តែងស្រីជើងចាស់អ្នកនាង អម្ពរ ទេវី បានឃ្លាតឆ្ងាយពីវិស័យសិល្បៈភាពយន្តបន្តិច បានទៅរស់នៅជាមួយស្វាមីក្រោយរបស់តារាស្រីរូបនេះនៅឯទឹកដីប្រទេសអាមេរិក ក្រោយពេលរៀបការរួចជាច្រើនឆ្នាំក៏ដោយ។ ជាក់ស្តែង គេឃើញជីវិតរបស់អ្នកនាងរស់នៅទីនោះប្រកបដោយក្តីរីករាយជាមួយនិងភាពស៊ីវិល័យបើធៀបទៅនឹងតារាមួយចំនួនតូចដែលចាកចេញទៅរស់នៅសាងគ្រួសារឯបរទេស ព្រោះគ្រួសារ របស់កំពូលតារាស្រីរូបនេះពិតជាមានសុភមង្គលខ្លាំង។

ព្រោះតែងតែឃើញកំពូលតារាស្រីរូបនេះធ្វើការបង្ហោះរូបតាមបណ្តាញសង្គមរបស់ខ្លួននៅរូបភាពរីករាយជាមួយគ្រួសារ ការធ្វើដំណើរកម្សាន្តទៅណាមកណាជាលក្ចណៈគ្រួសារ ការជួបជុំគ្នាទទួលទានអាហារដ៏រីករាយជាមួយគ្រួសារទាំងមូលនិងមិត្តរបស់កំពូលតារាស្រីរូបនេះជាញឹកញាប់ផងដែរ ដូចជាថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិនៅអាមេរិកជាដើម ។

ពិសេសជានេះ មិនត្រឺមតែមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យនោះទេសូម្បីតែ ជីវិតឯកជនក៏ទទួលបានសុភមង្គលគួរឲ្យច្រនែនខ្លាំងផងដែរ។នេះជាហេតុផងដែលយើងអាចសង្កេតឃើញថាទោះបីជា គ្មានការបកស្រាយចំៗពីសាមីខ្លួនផ្ទាល់ ក៏យើងអាចមើលយល់បានយ៉ាងច្បាស់ ថាអំឡុងពេលដែលតារាស្រីសម្រស់ក្មេងខ្ចីរូបនេះមកបំពេញការងារនៅឯទឹកដីកំណើតរបស់ខ្លួននៅប្រទេសខ្មែរនាពេលកន្លង​ ក៏តារាស្រីរូបនេះគោរពតាមពេលវេលាកំនត់នៃការត្រឡប់ទៅសហរដ្ឋអារមេរិកវិញទៅសន្យាជាមួយនឹងគ្រួសារពិសេសស្វាមីនិង កូនៗរបស់តារាស្រីរូបនេះគឺបើគ្រួសារមួយមិនមានសុភមង្គលរឺក្តីសុខពិតមិនមែនអ្នកនាងតែងនិយាយប្រាប់កំឡុងពេលអ្នកនាងមកបំពេញការងារថា "​ អ្នកនាងស្រលាញ់គ្រួសារអ្នកនាង​​ ពិសេសស្វាមី​និងកូនរបស់អ្នកនាងជាកែវភ្នែកនិងជីវិតអ្នកនាងទាំងមូល​ "​ អាចនិយាយបានថានេះជាអ្វីដែលមនុស្សទូទៅ ដែលតែងតែប្រាថ្នារស់នៅជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ក្នុងគ្រួសារដ៏កក់ក្តៅដូចកំពូលតារាល្បីរូបនេះ។

ចង់ដឹងថាពិតជាសប្បាយរហូតនិងមានសុភមង្គលមែនរឺយ៉ាងណាមើលរូបខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-អម្ពរ ទេវី

អត្ថបទពេញនិយម