KeyOne ទូរសព្ទ​ប្រចាំ​ត្រកូល​​របស់ BlackBerry លក់​នៅ​ខ្មែរ​ក្បែរៗ ៤០០ ដុល្លារ​

  • 2018-07-10 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ KeyOne ស្មាតហ្វូន​មាន​ក្ដារចុច​ដែល​ជា​ម៉ូឌែល​ប្រចាំ​ត្រកូលរបស់​ BlackBerry បាន​បង្ហាញ​ខ្លួន​នៅ​ទីផ្សារ​កម្ពុជា។

BlackBerry KEYone

សា្មតហ្វូន​នេះ BlackBerry KEYone នេះ​ដែរ​​មានក្ដារចុចប្រភេទ QWERTY មាន​អង្គ​ផ្ទុក​ទិន្នន័យ​២ជម្រើសគឺ ទំហំ​ ៣២ GB មាន​ RAM ៣ GB និង ទំហំ​ ៦៤ GB មាន​ RAM ៤ GB។ KEYone មាន​អេក្រង់​ទំហំ​ ៤,៥ អ៊ីញ​មានកញ្ចក់ការពារភាពសឹកឆ្កូត​កម្រិត Corning Gorilla Glass 4 ប្រើ​បន្ទះ​ឈីប​ Snapdragon 625, កាមេរ៉ា​ ១២ MP, ថ្ម​ទំហំ​ ៣៥០៥ mAh អាច​បញ្ចូល​ថ្ម​បាន​លឿន និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕​​​​​​

តាម​ប្រភព​ពី​ហាង The V Store បាន​ឲ្យ​ដឹង​ថា សា្មតហ្វូន KeyOne ជំនាន់​ទី ១​នេះ​មាន​លក់​តែ ២ ដើម​គត់​ជាមួយ​តម្លៃ ៣៩៩ ដុល្លារ។

BlackBerry KEYone | រូបភាព៖ The V Store

អានអត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា