Microsoft ទើប​ប្រកាស​ចេញ Tablet សិស្ស​ប្អូន​មួយ​ទៀត តម្លៃ​ម៉ា​អេម

  • 2018-07-10 06:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft ដែល​ជា​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ពេញ​និយម​បំផុត​លើ​លោក Windows នោះ ទើប​តែ​បញ្ចេញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ត្រកូល Surface ដែល​វា​មាន​ឈ្មោះ​ថា Microsoft Surface Go ដែល​វា​នឹង​ចូូល​រួម​ជាមួយ Surface Pro, Surface Laptop និង Surface Book ដែល​ជា​ Tablet និង​កុំព្យូទ័រ​ប្រភេទ​យក​តាម​ខ្លួន​បាន។

Microsoft Surface Go គឹ​ជា​ប្រភេទ Tablet ដែល​អាច​ប្រើប្រាស់​បាន​ដូចជា​កុំព្យូទ័រ​ដូច្នោះដែរ គឺ​វា​ប្រៀប​ដូចជា​សិស្ស​ប្អូន​របស់ Surface Pro គ្រាន់​តែ​មាន​សមត្ថភាព​ខ្សោយ​ជាង និង​មាន​តម្លៃ​ធូរថ្លៃ​ សម​ល្មម​សម្រាប់​អ្នក​ចង់​បាន​ Table ប្រើ​ដូច​កុំព្យូទ័រ ដូច​ជា​សិស្សានុសិស្ស​ជា​ដើម។

វា​ប្រើប្រាស់​អេក្រង់​ទំហំ ១០ អុីញ​ដែល​តូចជាង Microsoft Surface Pro ដែល​ប្រើប្រាស់​អេក្រង់​ទំហំ ១២,៣ អុីញ តែ​វា​ធំ​ជាង Tablet របស់​ក្រុមហ៊ុន Apple គឹ iPad ឆ្នាំ ២០១៨ ដែល​មាន​ទំហំ​អេក្រង់ ៩,៧ អុីញ។ ដោយ​ហេតុ​ថា​វា​ជា​ប្រភេទ Tablet ដែល​មាន​តម្លៃ​ទាប ដូចនេះ​ហើយ​វា​មិន​បាន​បំពាក់​មក​ជាមួយ​នឹង CPU Intel Core i ដែល​មាន​នៅ​លើ Surface Pro នោះ​ទេ ដោយ​ជំនួស​មក​វិញដោយ CPU ប្រភេ Intel Pentium ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង។ ប៉ុន្តែ​ បើ​អ្នកប្រើប្រាស់ Surface Go ត្រឹម​សម្រាប់​មើលវីដេអូ ប្រើ​អុីនធឺណិត និង​សម្រាប់​ឯកសារ​ការងារ​ការិយាល័យនោះ កម្រិតត្រឹម Intel Pentium អាច​ដំណើរ​ការបាន​ល្អ​ប្រក្រតីមិន​មាន​ភាព​រអាក់​រអួល​ឡើយ។

ខាងក្រោម​នេះ​ ជា​លក្ខណៈ​សម្បត្តិ​របស់ Microsoft Surface Go៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម