ញាក់សាច់! ការសិក្សាថ្មីនៅថៃ រកឃើញថា មានស្នេហាខុសគ្នាដល់ទៅ ១៨ភេទ

  • 2018-07-17 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​ថ្មី១ បាន​ធ្វើ​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍ ព្រោះ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ធ្លាប់​បាន​ដឹង​នោះ​ទេ អំពី​ចំនួន​ដ៏​ច្រើន។

ជាក់​ស្ដែង ​នៅ​ក្នុង​ប្រទេស​ថៃ តាម​ការ​សិក្សា​របស់​គេហទំព័រ nextshark ​ក្រៅ​ពី​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ឬ​ភាគ​ច្រើន​ស្គាល់​ថា ភេទ​ទី​៣ ដែល​ភាសា​ក្រៅ​ផ្លូវការ​ហៅថា​ខ្ទើយ​ អ្នក​ជំនាញ​​បាន​រក​ឃើញ​ថា​មាន​ស្នេហា នៃ​ភេទ​ជា​ច្រើន​ទៀត រហូត​ដល់​ទៅ ១៨ ឯនោះ។

ស្នេហា​ប្លែក​ៗ​នេះ បើ​តាម​អ្នក​ជំនាញ​បាន​កត់សម្គាល់​ថា បង្កើត​បាន​ជា​ទំនាក់​ទំនង ឬ​អាច​ហៅ​ថា​ជា​ភេទ​ថ្មី ព្រោះ​ក្រុម​មនុស្ស​ទាំង​នេះ មាន​អារម្មណ៍​ស្នេហា តួនាទី​ក្នុង​ទំនាក់ទំនង​ស្នេហា និង​ចំណង់​ខុស​ពី​ធម្មតា​។​​

តាម​អ្វី​ដែល​យើង​ធ្លាប់​ដឹង​គឺ ស្នេហា​ភាគ​ច្រើន គឺ​រវាង​ប្រុស និង​ស្រី។ ចំណែក​ស្នេហា​ភេទ​ដូចគ្នា​វិញ​ អាច​មាន​ស្រី និង​ស្រី ឬ​ក៏​ប្រុស និង​ប្រុស​ជា​ដើម។

ដែល​នេះ ដោយសារ​តែ​បម្រែបម្រួល​អត្តចរិត​ផ្ទុយ ឬ​ខុស នឹង​ភេទ​ពី​កំណើត ធ្វើ​ឲ្យ​បង្កើត​ចេញ​ជា​ភេទ​ដទៃ​ទៀត​ ដែល​ពិបាក​នឹង​បែងចែក​ច្បាស់លាស់។

យោង​តាម​គេហទំព័រ nextshark ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា​ នៅ​ក្នុង​ប្រទេស​ថៃ មាន​ទំនាក់ទំនង​ស្នេហា​ នៃ​ក្រុម​អ្នក​ស្រលាញ់​គ្នា ​ចំនួន​១៨​ប្រភេទ មាន​ដូចជា។

១. ប្រុស មានន័យថា ជា​ភេទ​ដែល​ស្រលាញ់​មនុស្ស​ស្រី

២. ស្រី មានន័យថា ជា​ភេទ​ដែល​ស្រលាញ់​មនុស្ស​ប្រុស

៣. Tom មានន័យថា មនុស្ស​ស្រី​ដែល​តែង​ខ្លួន​ជា​បុរស ហើយ​ស្រលាញ់​មនុស្ស​ស្រី

៤. Dee មានន័យថា មនុស្ស​ស្រី​ដែល​ស្រលាញ់​ស្រី​សាច់​ដុំ (Manly women) ឬ Tom

៥. Tom Gay មានន័យថា មនុស្ស​ស្រី​ដែល​ស្រលាញ់​ទាំង​មនុស្ស​ស្រី, Toms ហើយ​និង Dees

រូបតំណាង

៦. Tom Gay King មានន័យថា Tom ដែល​រាង​ដូច​មនុស្ស​ប្រុស​សុទ្ធសាធ ហើយ​ស្រលាញ់ Tom

៧. Bi មានន័យថា មនុស្ស​ស្រី​ដែល​ស្រលាញ់​ទាំង  bisexuals (មនុស្ស​ដែល​ស្រលាញ់​ទាំង​ប្រុស​ទាំង​ស្រី) , Toms, lesbians, និង បុរស

រូបតំណាង

៨. Boat មានន័យថា បុរស​ដែល​ស្រលាញ់​មនុស្ស​ស្រី , Gay Kings និង Gay Queens (តែ​មិនមែន​ជា Lady Boy ទេ)

រូបតំណាង

៩. Gay Queen មានន័យថា មនុស្ស​ប្រុស​រាង​ទន់​ៗ​ដូច​ស្រី (ចេកៗ) ដែល​ស្រលាញ់​មនុស្ស​ប្រុស

១០. Gay King មានន័យថា បុរស​សាច់​ដុំ​ដែល​ស្រលាញ់​មនុស្ស​ប្រុស

១១. Tom Gay Two-Way មានន័យថា Tom ដែល​ស្រលាញ់​ទាំង Tom Gay King ឬ Tom Gay Queen

១២. Tom Gay Queen មានន័យថា Tom ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ស្រី​ ស្រលាញ់ Tom

១៣. Lesbian មានន័យថា មនុស្ស​ស្រី​ស្រលាញ់​មនុស្ស​ស្រី​គ្នា​ឯង

១៤. ខ្ទើយ មានន័យថា (Kathoey) / Ladyboy មនុស្ស​ប្រុស​ដែល​ចង់​ក្លាយ​​ខ្លួន​ជា​មនុស្ស​ស្រី

១៥. Adam មានន័យថា បុរស​ដែល​ស្រលាញ់ Tom

រូបតំណាង

១៦. Angee មានន័យថា ខ្ទើយ​ដែល​ស្រលាញ់ Tom

រូបតំណាង

១៧. Cherry មានន័យថា មនុស្ស​ស្រី​ដែល​ស្រលាញ់ Gay Man និង​ខ្ទើយ

រូបតំណាង

១៨. Samyaan មានន័យថា មនុស្ស​ស្រី​ដែល​ស្រលាញ់ ទាំង Toms, lesbians, ស្រីគ្នាឯង women និង Samyaan គ្នាឯង។

រូបតំណាង

ប្រភព៖ nextshark   ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម