ជុំវិញព័ត៌មាន Angelina គ្រោង​យក​ក្មេងមកចិញ្ចឹមម្នាក់ទៀត តើ Brad គិតយ៉ាងណា?

  • 2018-08-04 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ថ្មី​ចេញ​ពី​ទស្សនាវដ្ដី​ OK បាន​បង្ហើប​ប្រាប់​ថា​ កំពូល​តារា​ហូលីវូដ​ Angelina Jolie កំពុង​មាន​គម្រោង​សុំ​ក្មេង​ម្នាក់​ទៀត​យក​មក​ចិញ្ចឹម​ ក្រោយ​បញ្ចប់​ការងារ​ថត​កុន​ចប់។

យោង​តាម​ដំណឹង​មួយ​ចេញ​ពី​ទស្សនាវដ្ដី​ OK បាន​ផ្សាយ​ថា «Angelina កំពុង​ត្រៀម​គម្រោង​សុំ​កូន​ក្មេង​ម្នាក់​ទៀត​មក​ចិញ្ចឹម​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ ក្រោយ​ការងារ​ថត​កុន​ និង​ផ្សព្វផ្សាយ​រឿង​ថ្មី​មាន​ចំណងជើង​ថា​ Maleficent 2 បញ្ចប់​រួច​រាល់»។ ប្រភព​ដដែល​ក៏​បាន​បន្ថែម​ថា​ តារា​ស្រី​រូបនេះ​ គិត​ថា​វា​ជា​ពេល​សម​រម្យ​មួយ​ក្នុង​ការ​ទទួល​យក​កូន​មក​ចិញ្ចឹម​ថែម ស្រប​ពេល​បច្ចុប្បន្ន​ កូន​ទាំង​ ៦​របស់​នាង​ធំលូតលាស​ជាបន្ត​បន្ទាប់ និង​ថ្ងៃ​មុខ​ពួកគេ​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​នាងជា​ម្ដាយ។

ដោយឡែក​ បើ​ផ្អែក​តាម​វិបសាយ​ Hollywood Life វិញ​ បាន​បង្ហើប​ថា​ Brad Pitt មិន​ចង់​ឲ្យ​អតីត​ភរិយា​ខ្លួន​យក​ក្មេង​មក​ចិញ្ចឹម​ថែម​នៅ​វ័យ​នេះ​ទេ។ លោក​ស្រឡាញ់​កូនៗទាំង​អស់​ដែល​ខ្លួន​កំពុង​មាន​សព្វថ្ងៃ​នេះ​ណាស់​ ហើយ​ក៏​មិន​ចង់​បាន​កូន​ថែម​ដែរ ឬ​ចង់​ឲ្យ​គ្រួសារ​មាន​សមាជិក​ច្រើន​ជាង​នេះដែរ។

ទាក់ទង​ព័ត៌មាន​ដដែល​នេះ​ Brad Pitt ក៏​គ្មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ដែរ​ ឬ​ហ្មងសៅ​អ្វី​ឡើយ​ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ ព្រោះ​ជាធម្មតា​ ឲ្យ​តែ​ Angelina មាន​បំណង​យក​ក្មេង​មក​ចិញ្ចឹម​ថែម​នេះ។ គ្រាន់​តែ​អ្វី​ដែល​លោក​កំពុង​គិត​ពេល​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ ក្លាយ​ជា​ឪពុក​ល្អ​ ផ្ដល់​ការ​យក​ចិត្ត​ទុកដាក់​ និង​ក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ដល់​កូនៗ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី