អស់ទាស់! J-Hope ទិញផ្ទះស្នាក់នៅរបស់អគារល្បីឈ្មោះកូរ៉េក្នុង​តម្លៃមិនធម្មតា

  • 2018-08-04 09:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ផ្ទៃក្នុង​មួយ​ខាង​វិស័យ​អចលនទ្រព្យ​ បាន​ឲ្យ​ដឹង​ថា​ J-Hope សមាជិក​ក្រុម​ BTS បាន​ទិញ​អគារ​ស្នាក់​នៅ​ (Apartment ) មួយ​កន្លែង​ដែល​ល្បី​ ឈ្មោះ​ ”Seoul Forest Trimage”។

Seoul Forest Trimage គឺ​ជា​អគារ​ស្នាក់​នៅ​ដ៏​ប្រណីត​មួយ​ និង​ល្បីបំផុត​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លំនៅ​ស្ថាន​របស់​តារា​ជួរ​មុខ​កូរ៉េ​ ព្រម​ទាំង​កីឡាករល្បី​កំដាប់​ពិភពលោក​ជា​ច្រើន។ អគារ​ស្នាក់​នៅ​របស់​ J-Hope នោះ​​មាន​តម្លៃ​លើ​ទីផ្សារ​ប្រហែល​ ១ ៧៧៥ ០០០ ០០០វ៉ុន (ប្រមាណ​ ១,៦លានដុល្លារ)។

យោងតាម​ប្រភព​ព័ត៌មាន​ តារា​ប្រុស​រូប​នេះ​ បាន​ទិញ​កាល​ពី​ឆ្នាំ​ ២០១៦ គឺ​នៅពេល​តម្លៃ​នៅ​ត្រឹម​ពី​ ១,២ពាន់លាន ទៅ ១,៤ពាន់លានវ៉ុន។

សរុប​សេចក្ដី​មក J-Hope នឹង​ក្លាយ​ជា​អ្នកជិត​ខាង​របស់​តារា​ល្បី​ជា​ច្រើន​រូប​ដូច​ជា៖  Jaejoong (ក្រុម JYJ), Leeteuk (ក្រុម Super Junior), Donghae, Eunhyuk, Siwon, Sunny (ក្រុម SNSD), Hyoyeon, Seo Kang Joonជាដើម៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម