Brad Pitt គិត​យ៉ាង​ណា​ពេល Angelina គ្រោង​យក​កូន​ចិញ្ចឹម​ទី​៧?

  • 2018-08-05 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ប្រភព​មួយ​ពី​ទស្សនាវដ្ដី OK magazine! បង្ហើប​ព័ត៌មាន​ថា​ Angelina Jolie កំពុង​តែ​ទទួល​យក​កូន​ចិញ្ចឹម​ម្នាក់​ទៀត។ ប្រភព​នេះ​បញ្ជាក់​ថា Angelina គ្រោង​ទទួល​យក​ក្មេង​ម្នាក់​យក​មក​ចិញ្ចឹម​បន្ទាប់​ពី​នាង​ បញ្ចប់​ថត​រឿង "Maleficent 2” ដោយ​សារ​តែ​ពេល​នោះ​ គឺ​ជា​ពេល​វេលា​សម​ស្រប​សម្រាប់​នាង​ ដើម្បី​យក​កូន​ចិញ្ចឹម​បន្ថែម​ទៀត ខណៈ​ដែល​កូន​ៗ​ឯ​ទៀត​បាន​ធំ​ធាត់​និង​ចាក​ចេញ​ពី​ម្ដាយ។

បើ​តាម​សារព័ត៌មាន​ Hollywood Life បាន​ឲ្យ​ដឹង​ថា Brad Pitt មិន​មាន​បំណង​យក​កូន​ចិញ្ចឹម​បន្ថែម​ទៀត​នោះ​ទេ ដោយ​សារ​​ខ្លួន​មាន​វ័យ​រាង​ចំណាស់​ហើយ​។ លោក​ស្រលាញ់​កូន​ៗ​ទាំង​អស់​ ហើយ​មិន​មាន​បំណង​យក​បន្ថែម​ទេ ដូច្នេះ​លោក​មិន​ចាំ​បាច់​ខ្វល់​នឹង​ការ​យក​កូន​មក​ចិញ្ចឹម​បន្ថែម​នោះ​ទេ។

បើ​តាម​ប្រភព​ជិតស្និទ្ធ​នឹង​ Brad Pitt បាន​ឲ្យ​ដឹង​ថា​ តារា​សម្ដែង​រូប​រាង​សង្ហា​នេះ​មិន​ខ្វល់​អ្វី​ពី​រឿង​រ៉ាវ​​នេះ​ទេ អ្វីៗ​ដែល​ Angelina ចង់​ធ្វើ​គឺ​ជា​ជម្រើស​របស់​នាង​ អ្វី​ដែល​លោក​បារម្ភ​គឺ​កូនៗ​ទាំង​អស់​របស់​លោក​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម