តួក្នុងរឿងព្រះនាងយ៉េយ៉េ បែកគ្នាជាង ២០ឆ្នាំ ដល់ពេលជួបវិញ ចំកម្មវិធីធ្វើម្ហូបហ្មង

  • 2018-08-09 09:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​រដូវកាល​ទី​ ២​នៃ​ក​ម្មវិធី​ Chinese Restaurant កាន់​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្តតាមដាន​ ព្រោះ​ប្រជុំ​សុទ្ធ​តែ​តារា​ល្បីៗ​នាំគ្នា​មក​បញ្ចេញ​ថ្វី​ដៃ​ធ្វើ​ម្ហូបជារៀង​រាល់​សប្ដាហ៍។

តារា​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នៅ​រដូវកាល​ថ្មី​នេះ​ ក្រៅ​ពី​ Zhao Wei ដដែល​ ក៏​នៅ​មាន​តារា​សម្ដែង​ Shu Qi, Karry Wang, Bai Jugang ជាពិសេស Alec Su ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ "ព្រះអង្គម្ចាស់យ៉ុងឈី” ដៃគូ​ចាស់​របស់​ត្រចៀកកាំ។

អ្វី​ដែល​អ្នក​ទស្សនា​កាន់​តែ​ភ្ញាក់​ផ្អើល​ជាងនេះ​ទៅទៀត​នោះ​ ពេលឃើញវត្តមានភ្ញៀវកិត្តិយស​ម្នាក់ចូលរួម​ក្នុង​កម្មវិធី​កាល​ពី​ពេល​ថ្មីៗ​នេះ​ គឺជាតារា​សម្ដែង​ជើង​ចាស់​ Zhang Tielin តួ​ស្ដេចឈានឡុង​ ឪពុក​ធម៌​ត្រចៀកកាំ។

ជំនួប​ដ៏​កម្រ​របស់​អ្នក​ទាំង​ ៣​ពេល​នេះ​ពិត​ជា​ពិសេស​បំផុត​ ក្រោយ​ខក​ខាន​រួម​ការងារ​ជាមួយ​គ្នា​ អស់រយៈ​ជាង​ ២០​ឆ្នាំ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម