កាហ្វេ​ប្រេន​ល្បី​ដាច់​គេ​នៅ​ម៉ាឡេ​ចូល​ដល់​កម្ពុជា​ហើយ ងំ​មាន​ម្ហូប​ឆ្ងាញ់​​ប៉ុន្មាន​មុខ​ឡើង​ទំនង​ប្លែក

  • 2018-08-10 05:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ទៅលេង​​ម៉ាឡេស៊ី ច្បាស់ជា​ស្គាល់ និង​ធ្លាប់​​ភ្លក់​សាក​​​កាហ្វេ​ប្រេន​ៗ​ល្បី​បំផុត​របស់​ម៉ាឡេស៊ី OldTown White Coffee ​ហើយ​។

ដំណឹង​ល្អ! កាហ្វេ​រសជាតិ​ដើម​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ និង​មុខ​ម្ហូប​ពិសេសៗ​ជាច្រើន​ប្រចាំ​នៅ OldTown White Coffee ដែល​លោក​អ្នក​ធ្លាប់​តែ​ញ៉ាំ​ត្រូវមាត់ យ៉ាង​ជក់ចិត្ត​ បំភ្លេច​មិន​បាន​នេះ​នៅ​ម៉ាឡេស៊ី​នោះ ឥលូវ​នេះ​មាន​នៅ​កម្ពុជា​ហើយ ដោយ​ហាង​ដំបូង​បង្អស់ របស់​កាហ្វេ​ដ៏​ល្បី​ឈ្មោះ​នេះ បាន​​សម្ពោធ​បើក​លក់​ផ្លូវ​ការ​កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ AEON SEN SOK ជាន់ទី២។

[Slide]

ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​ផ្លូវ​ការ​ហាង​ថ្មី​នេះ លោក​ ប៊ុន ​ឃាម នាយក​គ្រប់​គ្រង ក្រុមហ៊ុន Biniton បាន​ប្រាប់​ឲ្យដឹង​ពី​មូល​ហេតុ​ដែល​ក្រុមហ៊ុន​លោក​សម្រេច​​នាំ​យក​ប្រេន​មួយ​នេះ​ផ្ដាច់​មុខ​ចូល​កម្ពុជា​ថា៖​«ព្រោះ​ខ្ញុំ​មើល​ឃើញ​ពី​ភាព​រឹង​មាំ​របស់​កាហ្វេ OldTown White Coffee នៅ​ទីផ្សារ​ម៉ាឡេស៊ី​ជិត​២០ឆ្នាំ​មក​នេះ ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​បណ្ដា​​ប្រទេស​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ថា​កាហ្វេ​នេះ​ក៏​​នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច​គ្នា​នៅ​កម្ពុជា ដែល​​វប្បធម៌​កាហ្វេ​កំពុង​មាន​សន្ទុះ​ខ្លាំង​។ វត្តមាន​​ OldTown White Coffee នៅ​កម្ពុជា​នឹង​​ផ្ដល់​ជម្រើស​កាហ្វេ​ប្រភេទ​ថ្មី​ឈ្ងុយ​ឆ្ងាញ់ ប្លែក​មាត់​កាន់​តែ​ច្រើន​បំពេញ​តាម​ចំណូល​ចិត្ត​កាហ្វេ Lovers»។

នា​ពេល​ខាង​មុខ​ឆាប់ៗ​ ក្នុង​ឆ្នាំ​នេះ OldTown White Coffee​ នឹង​ពង្រីក​សាខា​​ថែម ២ហាង​ទៀត​ធំ​​ៗ ជាមួយ​ Concept ហាង​ថ្មី​ទំនើប គឺ នៅ​អូឡាំព្យាម៉ល និង ក្នុង​តំបន់​បឹង​កេង​កង​១។ លោក​បញ្ជាក់​បន្ថែម។

ទោះ​ទីផ្សារ​កាហ្វេ​នៅ​ខ្មែរ​​បច្ចុប្បន្ន​ពិត​ជា​ចង្អៀត តែ​នៅ​ហាង​ OldTown White Coffee ក្រៅ​ពី​មាន​កាហ្វេ​រសជាតិ​ពិសេស​នេះ​ហើយ ក៏​មាន​លក់​ម្ហូបអាហារ​ពេលព្រឹក និង​ថ្ងៃ​ត្រង់​ជា​ច្រើន​មុខ ច្រើន​ជម្រើស​​ ខ្លះ​ជា​មុខ​ម្ហូប​ប្លែក​បែប​អាស៊ី គ្មាន​ពីរ​នៅ​ហាង​ផ្សេង ត្រូវ​ម៉ាច់​នឹង​​ចំណូលចិត្ត​បង​ប្អូន​ខ្មែរ​តែ​ម្ដង។

លោក​ ប៊ុន​ ឃាម នាយក​គ្រប់​គ្រង ក្រុមហ៊ុនBiniton ដែល​នាំ​ OldTown White Coffee មក​កម្ពុជា

ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៩៩ OldTown White Coffee ​គឺ​ជា​សម្ព័ន្ធ​ហាង​កាហ្វេ​ធំ​បំផុត និង​ល្បីឈ្មោះ នៅ​ម៉ាឡេស៊ី​មក ​ទល់​បច្ចុប្បន្ន​មាន​ ២៤៥ហាង​នៅ​ទូទាំង​ម៉ាឡេស៊ី ហើយ​​បាន​ពង្រីក​ហាង​ទៅ​ប្រទេស​ជាច្រើន​ទៀត​​ដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី ចិន សិង្ហបុរី វៀតណាម កូរ៉េ​ខាងត្បូង និង​កម្ពុជា​។

នឹង​មាន​ពី​ប្រូម៉ូសិន​ថ្មីជា​ច្រើន​បន្ត​បន្ទាប់​ សូម​តាម​ដាន​ហ្វេស​ប៊ុក​ផេក​ផ្លូវការ​​ OldTown White Coffee Cambodia

តោះ! ​មើល​មុខ​ម្ហូប​ពិសេស​ៗ ប្រចាំហាង​ OldTown White Coffee ដែលល្បីថា​ឆ្ងាញ់នោះ ថា​ទំនង​ប៉ុណ្ណា៖

អត្ថបទ៖ ដេត លីដា