កង់​បី​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ស្នាដៃ​ខ្មែរ យក​មក​សាក​កម្លាំង​ និង​ហ្រ្វាំង​ឡូយ​ណាស់(វីដេអូ)

  • 2018-08-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក ជា​ស្ថាបនិក​ខ្មែរ​ល្បី​ឈ្មោះ​ខាង​ផលិត​យាន​យន្ត​ប្រើ​ប្រាស់​​ថាមពល​ពន្លឺ​ព្រះអាទិត្យ បាន​បង្ហោះ​​រូបភាព​និង​វីដេអូ​ប៉ុន្មាន​សន្លឹក​ពី កង់​បី ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​លោក ដោយ​បាន​យក​ទៅ​សាក​តេស្ត​ហ្វ្រាំង និង​គុណភាព​ជើង​ក្រោម។

ម៉ូតូ​កង់​បី ខ្នាតកណ្ដាល

ម៉ូតូ​កង់​បី ដែល​យក​មក​ធ្វើ​តេស្ត​នេះ​ជា​ប្រភេទ​ខ្នាត​កណ្ដាល មាន​លក្ខណៈ​ពិសេស​ដូច​ជា ប្រើ​ប្រាស់​នូវ​ម៉ូទ័រ​អគ្គិសនី (60v 4Kw) អាច​រត់​បាន​ដល់​ល្បឿន​ ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ ១០ ម៉ោង​ដើម្បី​សាក​បំពេញ​ថាមពល ហើយ​សាក​ពេញ​ម្ដង​ជិះ​បាន​ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

កង់​បី ដំណើរការ​ដោយ​ថាមពល​ព្រះអាទិត្យ​នេះ​មាន​៣ ខ្នាត​គឺ ខ្នាត​ធំ​(ខ្នាត​ទី​១) អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ១០ នាក់​រួម​ទាំង​អ្នក​បើកបរ ឯ​ខ្នាតកណ្ដាល (ខ្នាតទី២) អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ៧ នាក់​រួម​ទាំង​អ្នក​បើកបរ និង​នៅ​មាន​ខ្នាត​តូច​មួយ​ទៀត(ខ្នាត​ទី៣) អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ៤ នាក់​ ដែល​នៅ​ជា​ផលិតផល​មិន​ទាន់​សម្រេចនៅ​ឡើយ​។

ម៉ូតូ​កង់​បី ខ្នាត​ធំ​ ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី (72v 7.5Kw)

ម៉ូតូ​កង់​បី​ដ៏​ឡូយ​អស្ចារ្យ ជា​គំនូរ​ឌីហ្សាញ​ប្លង់​និងតំឡើង​ថ្មី១០០% ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ និង​ត្រូវ​បាន​​ប្រកាស​ដាក់​លក់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ឈ្មោះ Star 8នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ហ្វីលីពីន​ជាមួយ​តម្លៃ ៣៨៨ ៨៨៨ ពេសូ ស្មើ​នឹង​ប្រមាណ ៧ ២៦០ ដុល្លារ៕

រូបថត|វីដេអូ៖ លោក ញាន ផល្លឹក

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា