ចង់​ដឹង​អត់ តម្លៃ​ខោអាវ​មួយ​តួ​ខ្លួន​​របស់​អ្នក​ជិះ​ម៉ូតូធំ ថ្លៃប៉ុណ្ណា?

  • 2018-08-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាក់ស្ដែង ម៉ូតសំលៀកបំពាក់កាន់តែវិវត្តិពីមួយថ្ងៃ ទៅមួយថ្ងៃ មិនថាទាំងខោអាវសម្រាប់ពាក់ប្រចាំថ្ងៃជារចនាបទផ្ទាល់ខ្លួន ឬក៏ជាខោអាវសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃឡើយ ពោលគឺមានសំលៀកបំពាក់ម៉ាកខ្លះ មានតម្លៃរហូតដល់រាប់ពាន់ដុល្លារឯណោះ ព្រោះវាអាស្រ័យទៅលើស្នាដៃអ្នករចនា វត្ថុធាតុដើមសម្រាប់ផលិត និងជាពិសេសគឺស្លាកយីហោក្រុមហ៊ុនតែម្ដង ដែលប្រជាជនខ្មែរនិយមហៅថា Brand Brand នោះឯង។

និយាយពីសំលៀកបំពាក់សម្រាប់កីឡាករប្រណាំងម៉ូតូធំ (Sportbike) វិញ ក៏មិនខុសពីម៉ូតខោអាវទូទៅប៉ុន្មានដែរ គឺជានិច្ចកាលមានចេញជាម៉ូតថ្មីៗ ផលិតដោយប្រើបច្ចេកវិទ្យាខ្ពស់ និងវត្ថុធាតុល្អ សម្រាប់ការពារ អាយុជីវិតកីឡាករ និងផ្ដល់បទពិសោធន៍ល្អបំផុត នៅពេលប្រណាំង។ បើនិយាយពីតម្លៃវិញ សំលៀកបំពាក់សម្រាប់កីឡាករប្រណាំងម៉ូតូមិនមានតម្លៃថោកឡើយ ដែលអាចលោតឡើងដល់តម្លៃរាប់ពាន់ដុល្លារឯណោះ។

ខាងក្រោមនេះ ជាតម្លៃសម្លៀកបំពាក់ និងគ្រឿងការពារសម្រាប់អ្នកប្រណាំងម៉ូតូធំ មានពីតម្លៃទាបបំផុត ដល់ថ្លៃបំផុតលើគេហទំព័រ RevZilla ៖ ១. មួកការពារ តម្លៃទាបបំផុត៖ Z1R Strike Ops តម្លៃ ៦០,៩៥ ដុលា្លរ តម្លៃខ្ពស់បំផុត៖ AGV Pista GP R Carbon តម្លៃ ១៥៩៩,៩៥ ដុលា្លរ

២. អាវក្រៅ តម្លៃទាបបំផុត៖ Oxford Spartan Mesh តម្លៃ ៧៩,៩៥ ដុលា្លរ តម្លៃខ្ពស់បំផុត៖ Dainese Misano D-Air Perforated តម្លៃ ១៣៩៩,៩៦ ដុលា្លរ

៣. ស្បែកជើង តម្លៃទាបបំផុត៖ TCX X-Street តម្លៃ ៥៦ ដុលា្លរ តម្លៃខ្ពស់បំផុត៖ TCX RT-Race Pro Air តម្លៃ ៤៩៩,៩៩ ដុលា្លរ

៤. ស្រោមដៃ តម្លៃទាបបំផុត៖ Oxford Ward Dry តម្លៃ ១៥,៩៥ ដុលា្លរ តម្លៃខ្ពស់បំផុត៖ Dainese Full Metal 6 VR46 Replica តម្លៃ ៤៥៩,៩៥ ដុលា្លរ

៥. ខោ តម្លៃទាបបំផុត៖ AGV Sport Excursion Riding Cargo តម្លៃ ៧០,៨៥ ដុលា្លរ តម្លៃខ្ពស់បំផុត៖ Rukka Merlin Leather តម្លៃ ៧៧៩,៤០ ដុលា្លរ

៦. ឈុតប្រណាំង តម្លៃទាបបំផុត៖ Dainese D-Core Aero តម្លៃ ១២៩,៩៥ ដុលា្លរ តម្លៃខ្ពស់បំផុត៖ Dainese D-Air Misano Perforated តម្លៃ ២០៧៩,៩៦ ដុលា្លរ

៧. គ្រឿងការពារ តម្លៃទាបបំផុត៖ តម្លៃខ្ពស់បំផុត៖

៨. ពោងខ្យល់ តម្លៃទាបបំផុត៖ តម្លៃខ្ពស់បំផុត៖

ប្រភព៖ Revzilla   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម