ថ្ងៃ​ដំបូង​ល្បី​លក់ដាច់​ពេក Nova 3/3i ផ្គត់​ផ្គង់​មិនចង់ទាន់​អ្នក​ទិញ

  • 2018-08-21 03:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huaweiបាន​ប្រារ​ព្ធ​ពិធី​សម្ពោ​ធ និង​ដាក់​ថ្ងៃ​ដំ​បូ​ង​ជា​ផ្លូវការ​នូ​វ​ស៊េរី​ថ្មី​ #Huawei_Nova3 #Huawei_Nova3i បាន​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​នៅ​ផ្សារ​ទំ​នើ​ប​អី​អន ២ សែន​សុខ ជាមួយ​វត្តមានតា​រាច​ម្រៀង និង​តារា​ល្បីៗកំដរ​បរិយាកាស​ឱ្យ​កាន់​តែ​រីករាយ​ថែម​ទៀត​ផង។

តារា​ចូល​រួម​មាន​ដូចជា ទេព បូ​ព្រឹក្ស វី​រៈ និច្ច ក្រុម​រាំ​ម្ចាស់​បទ វ៉ៃ​មា​លុយ តារា​បង្ហាញ​ម៉ូដ​ល្បី ប្រាសាទ ដា​វីន សុ​ផា លីន​ដា ចាន់ គង់ការ ពី​យ៉ា វា​កា ពិធីការ ឈាង ដា​វុ​ធ ពិធី​ការី​នី​ស្រី​ស្អាត វីត វីត តារា​Facebook ហេង សុខ​វាសនា តារា​សម្តែង តារា​ភាព​យ​ន្ត លោក សាន់​នី សុក លោក ភាល័យ ន​រ តារា​ច​ម្រៀង​រ៉េប វីទ​ឃូល័រ យ៉ែម ស្រី​ពេជ្រ រួមទាំង​តារា​កិ​តិ្ត​យស​ជាច្រើនរូប​ទៀ​ត ដើម្បី​អបអរ បើក​លក់​ថ្ងៃ ១៨​ ខែ ០៨ ទាន់​ក្ដៅៗ​ថ្ងៃ​ដំបូង​ផង​ដែរ។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បើកសម្ពោធ​ការ​លក់​នៅ​ថ្ងៃ​ដំបូង​នេះ លោក អែម យុទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ "ដោយសារ​ ស្មា​ត​ហ្វូន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួលបាន​ការគាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ​មកដល់ឥឡូវ​មាន​ហាង​របស់ Huawei ចំនួន​ជាង ១៥០០កន្លែង គ្របដណ្ដប់​២៥ខេត្ត​-​ក្រុង ទូទាំង​ប្រទេស​ហើយ"​។ សង្ឃឹម​ថា​ Nova 3/3i នឹង​បំពេញ​នូវត​ម្រូ​វ​ការ​ដ៏​ទាន់​ស​ម័​យ ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់"។

លោក​បាន​បន្ថែមថា #Huawei_Nova3 #Huawei_Nova3i ទទួលបាន​ការ​ក​ម្ម៉ុ​ង់ទុកជា​មុនពី​ហាង​ធំៗ​ប្រមាណ ៨០០ ហាង ដោយ​ក្រុមហ៊ុន​ជ្រើស​យក​តែ១៨​ហាង​ ​ដែល​ទទួលបាន​ការ​កុម្មង់​ទុកជាមុន​ច្រើនជាងគេ​ធ្វើ​កម្មវិធី​លក់​ពិសេស​ដោយ​បន្ថែម ជា​សរុបមក​តូរ​លេខ​លក់​ចេញ ថ្ងៃ​ដំបូង​កើន​១០ ដង​បើ​ធៀប​នឹង Nova 3e និង ៣០ដង បើ​ធៀប​នឹង​Nova 2i ពោលគឺ​ត្រឹមតែ​មួយថ្ងៃ ស្តុក​ទាំងអស់​ត្រូវបាន​បព្ចោញ​ពី​ឃ្លាំង​ដេប៉ូ​ចែកចាយ​គ្មាន​សល់ ដែល​ជា​តួ​លេខ​បំបែក​កំណ​ត់​ត្រា​នៅ​កម្ពុជា មិន​ដែល​ធ្លាប់មាន​ពីមុន​មក​។​

ជិត ១០០​នាក់ តម្រង់​ជួរ​ទិញ​មុនគេនៅ​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​កាល​ពី​ថ្ងៃ១៨​ សីហា ​ទទួលបាន Coupon ពី​ក្រុមការងារ Huawei ដើម្បី​ទទួលបាន​កាដូ​បន្ថែម​យ៉ាងច្រើន​លើសពី​ការ​ថែម​ធម្មតា​តែ​មួយ​ថ្ងៃ​ដែល​ចំណេញ​កាដូ​គិត​ជា​សាច់ប្រាក់ ១៤៩ដុល្លារ។​

Huawei nova 3 មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖

-កាមេរ៉ា​​ភ្លោះ​ផ្នែក​ខាង​មុខ​​​ទំ​ហំ 24M + 2MP -កាមេរ៉ា​ភ្លោះ​​ផ្នែក​ខាងក្រោយ​ទំហំ 24M + 16MP អាច​ថត​រូប​ដែល​ព្រាល​​​ផ្ទៃ​ខាង​​ក្រោយ ​មាន​មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ ​និង​កម្រិត Aperture F1.8
-កាមេរ៉ា​ទាំង​មុខ​ និង​ក្រោយ​មាន​បំពាក់​បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ជួយ​ការ​ថត​សែ​ល​ហ្វី​ស្អាត​លេចធ្លោ។ -មាន​បំពាក់​នូវ​អេក្រង់​ឆក​ដ៏​កំ​ពុង​ពេញ​និ​យម ធំ​ពេញភ្នែក ទំហំ 6.3 អ៊ី​ញ កម្រិត Full HD+ 409 ppi​។ -មាន​បំពាក់​បន្ទះ​ឈីប​ Kirin 970, RAM ទំហំ​ ៦ GB និង ROM ទំហំ​ ១២៨ GB -ថ្ម​មាន​ទំហំ​ ៣៧៥០ ​mAh អាច​សាក​ថ្ម​ឆាប់​ពេញ

Huawei nova 3i មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា ៖ -​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំ​ហំ 24M + 2MP -​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 16M + 2MP -មាន​អេក្រង់​ទំហំ ៦,៣ អ៊ី​ញ កម្រិត Full HD+ -មាន​បំពាក់​ GPU Turbo បង្កើន​ដំណើរការ​ក្រាហ្វិក​​​ផ្ដល់​បទ​ពិសោធន៍​ល្អ​ចំពោះ​ការ​លេង​ហ្គេម​​ -មាន​បំពាក់​បន្ទះ​ឈីប​ Kirin 710, RAM ទំហំ​ ៤ GB, ROM ទំហំ​ 128 GB និង ថា​ម​ពល​ថ្ម 3340 mAh

​Huawei_Nova3 ​មាន​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​តម្លៃ ៤៦៩ ដុល្លារ និង #Huawei_Nova 3i តម្លៃ​ជាង ៣២៩ ដុល្លារ ​ដោយ​នឹង​​ទទួល​បាន Bluetooth Speaker ហើយ​ថែម​ស៊ីម​ស្មា​ត ជាមួយ​កញ្ចប់​សេវាកម្ម​ធំ​ហ្មង ១២​សប្ដាហ៍ និង ១៦ សប្ដាហ៍​។

តោះ​! ទស្សនា​វីដេអូ​ល​ម្អិ​ត​ស្ដីពី​លក្ខ​ណៈពិសេស Huawei nova3/3i និង​វីដេអូ​ពី​ការ​កុម្ម៉ង់​ទុកជាមុន​៖

ព័ត៌មាន​លំអិត សូម​ឆែក​បណ្តាញ​ស​ង្គ​ម និង​គេហ​ទំព័រ​ខាងក្រាម​នេះ​

  • Facebook: Huawei Mobile (KH)​
  • Instagram: huaweimobilekh​
  • Website: www.consumer.huawei.com/kh

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី