កូនប្រុស ព្រាប សុវត្ថិ បង្ហាញខ្លួន ជាមួយ ឱក សុគន្ធកញ្ញា កក្រើក Major Cineplex Aeon សែនសុខ

  • 2018-08-21 04:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​សម្ពោធ​ជា​ផ្លូវ​ការ​រោង​ភាពយន្ត​ទំនើប Major Cineplex by Smart សាខា​ទី​៤ កន្លែង​បោះ​បូលីង Cambodia Blu O រោងភាពយន្ត Cambodia IMAX និង Prince VIP Hall នៅ​ក្នុង​ផ្សារ​ទំនើប ​អីុអន សែនសុខ កូន​ប្រុសតារាចម្រៀង ព្រាប សុវត្ថិ ២​នាក់ មាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ សិរីវុឌ្ឍ បង្ហាញ​ខ្លួន​ជាមួយ ​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា និងតារាប្រុសស្រីជាច្រើនរូបទៀត បង្កើនបរិយាកាសកាន់តែសប្បាយរីករាយ​។

ឱក សុគន្ធកញ្ញា
សុវត្ថិ មុន្នីវណ្ណ សុវត្ថិ សិរីវុឌ្ឍ

រោងភាពយន្ត Major Cineplex by Smart សាខាទី ៤ នេះ​មាន​កន្លែង​អង្គុយ​ដល់​ទៅ ២ ០៨៥​ កន្លែង ក្នុង​រោង ដល់ទៅ ៨ ប្រកប​ដោយ​ផាសុកភាព​។ លោក សៅ សុខនី នាយក​គ្រប់គ្រង​រោងភាពយន្ត Major Cineplex by Smart បាន​ប្រាប់​ឱ្យ​ដឹង​ថា រោង​ភាពយន្ត​ជា​ទីកន្លែង​កម្សាន្ត​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ស្រប​នឹង​កំណើន​សេដ្ឋកិច្ច។

ដោយសារតម្រូវការ​សេវា​កម្សាន្ត​ដែល​មាន​ផាសុកភាព ទំនើប និង​មាន​ឧត្ដមភាពក៏កាន់តែកើនឡើង ការ​បង្កើន​គុណភាព និង​ចំនួន​រោង​ភាពយន្ត​ក៏បានចូលរួម​ជួយ​ដល់​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក​មាន​ឱកាស​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ពី​ភាពយន្ត​របស់​ខ្លួន​ដល់​មហាជន នេះបើតាមការបញ្ជាក់របស់ លោក សៅ សុខនី។

CEO ក្រុមហ៊ុន Sabay Digital ជា​មួយ​ដៃ​គូវិនិយោគ មាន​ក្រុមហ៊ុន Smart Axiata និង​ Khmer Beverage

ជា​មួយ​គ្នា​នោះលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital ជា​មួយ​ដៃ​គូ​វិនិយោគ មាន​ដូចជា​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Khmer Beverage ក៏​បាន​បង្ហាញ​ឆន្ទៈ​ដូចគ្នា​គឺ​នាំ​យក​អ្វី​ដែល​ប្លែក ទំនើប និង​សប្បាយ​រីករាយ ផ្ដល់​ជូន​ដល់​អតិថិជន ហើយ​ចំពោះ​ការ​វិនិយោគ​លើ​រោង​ភាពយន្ត​ក្នុង​ប្រទេស​ជា​មោទកភាព​សម្រាប់​ជាតិ និង​ដើម្បី​រួមគ្នា​អភិវឌ្ឍ​កិត្យានុភាព​របស់​ជាតិ​ខ្មែរ​ដូចគ្នា​។

លើស​ពី​នោះ​ទៀត​ លោក ជី សិលា ក៏​ប្រាប់​ពី​ជំហរ​ក្នុង​​ការ​នាំ​យក​សេវា​កម្សាន្ត​ថ្មីៗ​ទៀត​មក​កាន់​ប្រទេស​កម្ពុជា និង​ពង្រីក​បន្ថែម​សេវាកម្ម​ល្អ​ៗ​បន្ថែម​ទៀត​ក្នុង​រោង​ភាពយន្ត Major Cineplex by Smart ដើម្បី​អតិថិជន​ទទួល​បាន​នូវ​បទ​ពិសោធន៍កម្សាន្ត​ល្អ​ៗ​ក្នុង​ពេល​ខាង​មុខ​៕

ទិដ្ឋភាពសម្ពោធរោងភាពយន្ត Major Cineplex by Smart អ៊ីអន២

អត្ថបទ៖ Sunny

អត្ថបទពេញនិយម