ក្រសួងអះអាងថា រាជធានីភ្នំពេញមិនអាចរងគ្រោះទឹកជំនន់ ព្រោះលក្ខខណ្ឌ២យ៉ាង

  • 2018-08-22 07:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​អះអាង​ថា​ ​រាជធានី​ភ្នំពេញ​ មិន​អាច​ទទួល​រងការ​គំរាម​កំហែង​ដោយ​ទឹកជំនន់​បាន​ឡើយ ​ថែម​ទាំង​​មាន​សុវត្ថិភាព​ ដោយ​សារ​មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏រឹងមាំ​ព័ទ្ឋជុំវិញ​ទីក្រុង​ និង​មាន​ស្ថានីយ៍បូម​ទឹកចំនួន ១៣ កន្លែងដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹកកើនជាងមុន ៣ដង។

យ៉ាងណាក្ដី​ ក្រសួង​ក៏បាន​គូស​បញ្ជាក់​ថា តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញមាន​ទឹកជន់ ដោយ​​ហេតុថាប្រឈម​នឹង​ទឹក​ជំនន់ ​៣ប្រភេទ ​គឺ​ជំនន់​ដោយ​ទឹកភ្លៀង ​ជំនន់​ដោយ​ទឹកទន្លេ និង​ជំនន់​ដោយ​ទឹកស្ទឹង​ព្រែកត្នោត ព្រោះ​​តែ​​តំបន់​នោះ​មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូ​ទឹកទន្លេ៕​​​​ ​ គួរ​បន្ថែម​ដែរ​ថា​ គិតពី​វេលា​ម៉ោង ៧:០០ព្រឹក ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៨ កម្ពស់​ទឹក​ទន្លេ​ចតុមុខបាន​ ​ឡើង​ដល់​កម្ពស់​នីវ៉ូ +៩,៧០ម៉ែត្រ​ ស្រក​នៅសល់ ០,៨០ម៉ែត្រ​ ខណៈ​កម្ពស់​ប្រកាស​អាសន្ន​គឺ​ +១០,៥០ម៉ែត្រ​ ៕

អត្ថបទ៖ ស៊ិន សាវ៉េត