Torres រក​បាន​គ្រាប់​ដំបូង​ឲ្យ​​ក្លឹប​ថ្មី ទម្លាក់ក្រុម​ Iniesta ចេញ​ពី Cup នៅ​ជប៉ុន

  • 2018-08-23 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពាន​រង្វាន់​ Emperor's Cup កីឡាករ​ Fernando Torres អាច​រក​បាន​គ្រាប់​ដំបូង​ឲ្យ​ក្លឹប Sagan Tosu យក​ឈ្នះ​ Vissel Kob ដែល​ជា​ក្រុម​របស់​មិត្ត​រួម​ជាតិ Andres Iniesta ក្នុង​លទ្ធផល ៣-០ កាល​ពី​ម្សិល​មិញ។

Toress​ បង្ហាញ​ខ្លួន​បាន​៧​ប្រកួត​ហើយ​ក្នុង​ J League ប៉ុន្តែ​​មិន​ដែល​រក​គ្រាប់​បាល់​បានទេ ចាប់​តាំង​ផ្ទេរ​ពី Atletico Madrid។ ប៉ុន្តែ​​អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​បែរ​ជា​រក​គ្រាប់​បាល់​បាន​នៅ​ពាន Emperor's Cup ជួយ​ក្រុម​ឈ្នះ​ជើង​ខ្លាំង​ Vissel Kob។​

តាម​ពិត​ទៅ​ការ​ប្រកួត​នេះ Torres ស្ថិត​ជា​កីឡាករ​បម្រុង​ទេ ខណៈ Sagan Tosu ចាប់​ផ្ដើម​លេង​ល្អ​តាំង​ពី​នាទី​ដំបូង។ ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ​ Sagan Tosu ឡើង​ទៅ​វគ្គ Quarter-Final ពាន Emperor's Cup៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម