បាក់ស្ពានមួយទើបសង់រួចនៅខេត្តស្ទឹងត្រែង បង្កការភ្ញាក់ផ្អើល

  • 2018-09-03 02:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានសេង​កុង​ ឬ​ (ហៅស្ពានអូរគួក) ​ ​ឆ្លង​​ទន្លេ​សេកុង ​បាន​បាក់​ស្រុត​ដល់​ដី​នៅ​ចំ​ណុច​បង្កោល​លេខ​ 78នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ឡាវ នៅ​វេលា​ម៉ោង ៣ រសៀល ថ្ងៃទីទី០១ ​កញ្ញា​ម្សិល​មិញ។​ នេះ​បើយោង​តាម​​ព័ត៌មាន​ខេត្ត​ស្ទឹង​ត្រែង ផ្ដល់​ដំណឹងជូន​ឯកឧត្តម​ ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​តាមរយៈ​ហ្វេសប៊ុក​របស់​លោក។​

​ស្ពាន​នេះ បាន​បញ្ចប់​ការ​​​​សាង​សង់​នៅ​ឆ្នាំ​២០០៧​ ឆ្លង​​ទន្លេ​សេកុង​ ​ពី​ទីក្រុង​ស្ទឹង​ត្រែង​ ​ទៅ​ត្រើយ​ម្ខាង​ទៀត​ លើ​​ផ្លូវ​ជាតិ​លេខ​៧ ​ក្នុង​គោលដៅ​ទៅ​ព្រំដែន​ឡាវ។ យ៉ាង​ណា​មិញ ស្ពាន​មួយ​នេះ ​នៅ​មិនទាន់​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឡើយ ។ ព័ត៌មានលម្អិត Sabay នឹង​ផ្សព្វផ្សាយបន្ថែម។

អត្ថបទ៖ ស៊ិន សាវ៉េត