រក្សាសុខភាពផងប្រយ័ត្នឈឺ! អំណាចសម្ពាធទាបធ្វើឲ្យមានធ្លាក់ភ្លៀងច្រើនថ្ងៃស្ទើរទូទាំងប្រទេស

  • 2018-09-03 03:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ធន​ធាន​ទឹក​ បាន​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ ប្រុង​ប្រយ័ត្ន​ សុវត្ថិភាព និង​សុខភាព​ ទាក់ទិន​ការ​ប្រែ​ប្រួល​អាកាសធាតុ។ ​តាម​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​នៅ​ព្រឹក​ ថ្ងៃទី០៣ កញ្ញា​នេះ ​​​ឲ្យដឹង​ថា ​ជ្រលង​សម្ពាធ​ទាប​នៅ​ប្រទេស​​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចាប់​ពីថ្ងៃទី០៣ ដល់ ០៩ កញ្ញា ​នៅ​តាម​ខេត្ត​ទាំងនេះ​​៖

១. ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ​ ​ស្ទឹង​ត្រែង​ និង​ខេត្ត​ត្បូង​ឃ្មុំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ ២. រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ កំពង់ស្ពឺ​ ពោធិ៍​សាត់​ កំពង់ឆ្នាំង​ កំពង់ចាម​ និង​ខេត្ត​ខេត្ត​កំពង់​ធំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន

៣​​. បណ្ដា​ខេត្ត​ដទៃ​ទៀត​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។

សេចក្ដីជូនដំណឹង

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម