ពេលនេះ ៣៥ គ្រួសារនៅខេត្តមណ្ឌលគិរី កំពុងរងគ្រោះទឹកជំនន់
- 2018-09-03 10:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះ ៣៥ គ្រួសារនៅខេត្តមណ្ឌលគិរី កំពុងរងគ្រោះទឹកជំនន់
ចន្លោះមិនឃើញ
គិតចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី០៣ ខែកញ្ញា តាមការរាយការណ៍បឋមពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីផ្ទះប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ នៅស្រុកកែវសីមា បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិអូរណា និងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានឲ្យដឹងថា ទឹកជំនន់បង្កឡើងដោយទឹកភ្លៀង បានធ្វើឲ្យលិចលង់ផ្ទះប្រជាជន និងផ្លូវមួយចំនួនបានហូរបាក់ តែយ៉ាងណាមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។
បច្ចុប្បន្ន លោក នួន សារ៉ន អភិបាលស្រុកកែវសីមា និងសហការី កំពុងចុះទៅពិនិត្យប្រមូលស្រង់ព័តមាន។