ទី​បំផុត Park Bom ចេញ​មុខ​ឆ្លើយ​តប អ្នក​ថា​នាងបំផ្លាញ​ក្រុម 2NE1 ហើយ

  • 2018-09-05 03:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​រ៉ាវ ពាក់ព័ន្ធ​នឹង​ការ​បែកបាក់​ក្រុម 2NE1 ត្រូវ​បាន​អ្នក​គាំទ្រ​បើក​កកាយ​ឡើង​សា​ជា​ថ្មី ដោយ​ភាគ​ច្រើន ពួកគេ​ចោទ​ប្រកាន់​ទៅ​លើ តារា​ចម្រៀង Park Bom ថា​ជា​មនុស្ស​ម្នាក់​គត់​ដែល​បំផ្លាញ​ក្រុម​ចម្រៀង​មួយ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ សារ​​បញ្ចេញ​មតិ​របស់​អ្នក​គាំទ្រ​ម្នាក់​ត្រូវ​បាន​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្រោយ​រូប​នាង​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​ពី​តារា​ចម្រៀង Park Bom។ ក្នុង​សារ​នោះ​ដែរ​ នាង​បាន​សរសេរ​ក្រោម​រូបភាព​លើ​គណនី Instagram របស់ Park Bom ថា៖ "នាង​បាន​បំផ្លាញ​ក្រុម 2NE1 ពិត​មែន តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​នាង Bom”។

ដោយ​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​នាង​ជា​អ្នក​បំផ្លាញ​ក្រុម​ច្រើន​បែប​នេះ នៅ​ទី​បំផុត នាង​ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ជា​លើក​ដំបូង​ថា៖ "ខ្ញុំ​មិន​មែន​ជា​អ្នក​បំផ្លាញ​ក្រុម​នេះ​ទេ មនុស្ស​ម្នាក់​ផ្សេង​ទៀត​ជា​អ្នក​ធ្វើ​"។

ក្រោយ​ទទួល​បាន​ការ​ឆ្លើយ​តប​បែប​នេះ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល និង​ខំ​វែកញែក ចង់​ដឹង​ច្បាស់​ថា តើ​អ្នក​ណា​ជា​អ្នក​បំផ្លាញ​ក្រុម​មួយ​នេះ​ឲ្យ​ពិត​ប្រាកដ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា