ជួបគ្នាភ្លាម BLACKPINK និង Selena ឈរថតបង្អួតរាងជាមួយគ្នា ផ្អើលអ្នកគាំទ្រ

  • 2018-09-12 04:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ ២​នាក់​របស់​ក្រុម​ចម្រៀង​ ​BLACKPINK គឺ​ Jisoo និង​ Rosé ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​ New York Fashion Week ក្នុង​ទីក្រុង​ញូវយ៉ក ជាមួយ​តារា​ល្បី​លំដាប់​ពិភពលោក​ជា​ច្រើន ក្នុង​នោះក៏មាន​ Selena Gomez ដែរ។

ថ្ងៃ​ទី​ ១១ ខែកញ្ញា​ សមាជិក​២រូប​របស់​ BLACKPINK គឺ​ Jisoo និង​ Rosé បាន​ចូលរួម​កម្មវិធិ​បង្ហាញម៉ូដ​ខ្នាត​អន្តរជាតិជាមួយ​គ្នា​ នៅសហរដ្ឋអាមេរិក។ ម្សិលមិញ​នេះ​ដែរ ក៏មាន​ការ​ចូលរួមពី​តារាចម្រៀង​ Selena Gomez ព្រម​ទាំង​តារាល្បី និង​អ្នកច្នៃម៉ូដជា​ច្រើនទៀតដែរ។

យ៉ាងណាមិញ នៅពេល​ Jisoo Rosé និង​ Selena បាន​ជួបគ្នាភ្លាម ពួកគេក៏បាន​ថត​រូប​ទុក​ជាអនុស្សាវរីយ៍ទៀតផង។ រូបថតរបស់​ពួកគេ​ត្រូវបាន​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត និង​ទទួល​បាន​ការ​​ចាប់​អារម្មណ៍បំផុត។

រូបភាព​យ៉ាងណា​ខ្លះ ទស្សនា​ដូចតទៅ៖

ប្រភព៖ justjared   ប្រែ​សម្រួល៖ យី សុធារី