មួយ​សន្លឹក​ពី Sandara ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​​តក់​ស្លុត និង​ព្រួយ​បារម្ភ

  • 2018-09-24 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ចម្រៀង Sandara Park បាន​បង្ក​ការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម ក្រោយ​រូប​នាង​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី​បណ្ដាញ​សង្គម។

អ្នក​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ មាន​ការ​តក់ស្លុត​ជា​ខ្លាំង ខណៈ​ឃើញ​រូបភាព​ថ្មី​ដែល Sandara ទើប​តែ​បង្ហោះ​នោះ។ ក្នុង​រូបភាព​នោះ តារា​ចម្រៀង​ស្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ឃើញ​មាន​បង់​មួយ​បិទ​ជិត​ភ្នែក​មួយ​ចំហៀង​របស់​នាង។ និយាយ​ជា​រួម តារា​ចម្រៀង Sandara Park បាន​ធ្វើ​ការ​វះកាត់​ភ្នែក​ខាង​ឆ្វេង​របស់​នាង ហើយ​ជា​សំណាង​ល្អ នាង​បាន​បញ្ចប់​ការ​វះកាត់​ដោយ​ជោគជ័យ។

ជាមួយ​គ្នា​នេះ​ដែរ Sandara Park ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​ និង​មហាជន​ទូទៅ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ​ឲ្យ​បាន​ល្អ និង​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​រូប​នាង ព្រោះ​នាង​បាន​ធូរស្បើយ​ច្រើន និង​អាច​ដោះ​បង់​បិទ​ភ្នែក​ចេញ​បាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុន​នេះ៕ ​

ប្រភព៖ TNP   ប្រែ​សម្រួល៖ អន សុភក្ត្រា