កុំភ្លេច​គាំទ្រ​! ​ថ្ងៃ​នេះ សីដក់​កម្ពុជា​​ប៉ះ​អូស្ត្រាលី ដណ្ដើម​មេដាយ​មាស​ King's Cup

  • 2018-09-26 01:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​សីដក់​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​​សីដក់​អូស្ត្រាលី​វេលា​ម៉ោង ១២:៤៥ នាទី​​ថ្ងៃ​នេះ​​ក្នុង​ប្រភេទ​វិញ្ញាសា ៣ទល់ ៣ វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​ដណ្ដើម​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​ 2018 King's Cup ដែល​​កំពុង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ថៃ។

សកម្មភាពប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ម្សិលមិញ

​ក្រុម​កម្ពុជា​ឡើង​មក​ដល់​​ផ្ដាច់​ព្រ័ត្រ​ដោយ​ទម្លាក់​ក្រុម អូម៉ង់ ​ខណៈ​ដែល​ក្រុម​អូស្ត្រាលី​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ​ព្រឹត្តិការណ៍​​នេះ​រៀប​ចំ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម