សីដក់​​កម្ពុជា​កាន់​មេដាយ​មាស King's Cup ​មក​ដល់​ខ្មែរ​វិញ​​យប់​នេះ

  • 2018-10-01 03:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​​សីដក់​​កម្ពុជា នឹង​​កាន់​មេដាយ​មាស​ពី​ប្រទេស​ថៃ​ ដែល​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ King's Cup មក​ដល់​ទឹក​ដី​ខ្មែរ​វេលា​ម៉ោង ៧​យប់​នេះ ក្រោយ​ដណ្ដើម​បាន​មេដាយ​មាស​​លើ​វិញ្ញាសា​សីដក់​វិញ្ញាសា​៣ទល់​៣ បុរស។

ក្រុម​សីដក់​កម្ពុជា

​​ព្រឹត្តិការណ៍​ខាង​លើ​ជា​លើក​ទី​៣៣ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។ ដោយ​ឡែក​សម្រាប់​សីដក់​កម្ពុជា ទាំង​ផ្នែក​នារី និង​វិញ្ញាសា​បុរស ២ទល់​២ មិន​បាន​មេដាយ​ឡើយ​។ ជា​រួម​គឺ​កម្ពុជា​ទទួល​​​បាន​មេដាយ​តែ​មួយ​គ្រឿង​នេះ​គត់ ដែល​ជា​មេដាយ​មាស។ សម្រាប់​​វិញ្ញាសា​ ៣ទល់៣ ដែល​សីដក់​ដណ្ដើម​បាន​​មេដាយ​មាស​នេះ​គឺ​មាន ១៤ ប្រទេស​ចូល​រួម៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​