មាន​អ្វី​កើតឡើង បើ​ Elon Musk ដើរ​ចេញ​​ពី Tesla ពិត​មែន?

  • 2018-10-11 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Elon Musk ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ SpaceX បាន​បង្ហាញ​អាកប្បកិរិយា​ខុស​ធម្មតា​ ដោយ​លោក​បាន​ជក់​បារី​ អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​ជា​សំឡេង​, ប្រកាស​ថា​គាត់​នឹង​ដាក់​ Tesla ជា​ Private តាមរយៈ​ Twitter និង​រិះគន់​តាម​បណ្ដាញ​សង្គម​ ដោយ​តារាចម្រៀង​រ៉េប​ អះអាង​ចំណាយ​ពេល​ចុង​សប្តាហ៍​នៅ​ផ្ទះ​របស់​គាត់​។

លោក​ Musk នៅ​កៀក​នឹង​ការ​រចនា​ និង​ការ​ផលិត​រថយន្ត​ ដែល​ក្រុមហ៊ុន​កំពុង​លក់​ ហើយ​ក៏​ចេញ​មុខ​ច្រើន​ជា​សាធារណៈ​ផង​ដែរ​។ បើ​ថា​ មិន​ត្រូវការ​ Elon Musk ប៉ុន្តែ​មាន​អតិថិជន​បាន​កុម្ម៉ង់​រថយន្ត​ 400 000 គ្រឿង​សម្រាប់​ Model 3។ បើ​លោក​ចាកចេញ​ រាល់​ការ​កុម្ម៉ង់​នោះ​អាច​នឹង​បាត់​ ហើយ​ផ្សារ​ហ៊ុន​នឹង​ធ្លាក់​។

លោក​ Musk បាន​បង្កើត​ផលិតផល​ដ៏​ល្អ មនុស្ស​ភាគច្រើន​ស្រលាញ់​ការងារ​របស់​គាត់​ នឹង​ចង់​ដើរ​តាម​ ប៉ុន្តែ​បើ​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​មែន​នោះ​ លោក​ Elon Musk ប្រហែល​លែង​ជា​ក្បាល​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ទៀត​ហើយ​។ ហើយ​នឹង​មាន​ការ​ជីក​កកាយ​រក​ឫសគល់​ពី​សំណាក់​អ្នក​សារព័ត៌មាន​បច្ចេកវិទ្យា​ និង​ហិរញ្ញវត្ថុ​ ចំពោះ​បញ្ហា​របស់​ Tesla ដែល​តិច​ ឬ​ច្រើន​នឹង​ប៉ះពាល់​ដល់​ការ​ផលិត​របស់​ក្រុមហ៊ុន​ ត្បិត​មាន​ឱកាស​ដំណើរការ​បាន​ធម្មតា​ដោយ​ស្ងាត់ស្ងៀម​មួយ​រយៈ​ក្តី​។

អ្នក​ស្រី​ Gwynne Shotwell អាច​ជា​បុគ្គល​ស្ថិត​ក្នុង​ការ​ចង់​បាន​ឲ្យ​គ្រប់គ្រង​បន្ត​ ដោយសារ​លោក​ Musk ជឿជាក់​លើ​ការ​បំពេញ​តួនាទី​របស់​អ្នក​ស្រី​កន្លង​មក​ ខណៈ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​មនុស្ស​សំខាន់​ដំណើរការ​ក្រុមហ៊ុន​ SpaceX ដែល​អាច​ក្លាយ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ទាំង​ក្រុមហ៊ុន​ SpaceX និង​ Tesla។

ត្បិត​ថា​លោក​បាន​រៀបការ​ និង​លែង​លះ​ពីរ​បី​ដង​ ជក់​បារី​នៅ​ទីតាំង​មួយ​ចំនួន​ ព្រម​ជាមួយ​អាកប្បកិរិយា​ខុស​ប្រក្រតី​ ប៉ុន្តែ​លោក​មាន​ភាព​ទាក់ទាញ​ខ្លាំង​ក្នុង​ជំនួញ​រថយន្ត​។

ក្រុមហ៊ុន​ Tesla បាន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្អ​បី​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រថយន្ត​អគ្គិសនី​ តាំង​ពី​លោក​ Elon បាន​ដំណើរការ​ក្រុមហ៊ុន​នេះ​។ លោក​បាន​រួម​ចំណែក​ទាំង​ការ​រចនា​ និង​ផលិត​រថយន្ត​អគ្គិសនី​ល្អ​បំផុត​ក្នុង​ពិភពលោក​បច្ចុប្បន្ន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន