Marcelo ថា​ឲ្យ​អ្នក​កាសែត​​ចេះ​​តែ​រិះ​គន់ មិន​ចេះ​លេង​បាល់​ទេ

  • 2018-10-24 03:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karim Benzema និង Marcelo ជា​វីរបុរស​ជួយ Real Madrid យក​ឈ្នះ Viktoria Plzen ២-១ ដែល​ជា​ជ័យជម្នះ​លើក​ដំបូង​​សម្រាប់​៦​ប្រកួត​ចុងក្រោយ។

បន្ទាប់​ពី​រក​បាន​២​គ្រាប់​ក្នុង​២​ប្រកួត​កន្លង​ទៅ ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​អារម្មណ៍​ជា​ពិសេស​ថា​ឲ្យ​ក្រុម​អ្នក​កាសែត​ដែល​តែងតែ​រិះគន់​ក្រុម​របស់​គេ ក្រោយ​៥​ប្រកួត​កន្លង​ទៅ​មិន​ទាន់​ឈ្នះ​​សោះ។

“វា​ពិត​ជា​ពិបាក ពេល​ដែល​​លេង​មិន​ឈ្នះ ប៉ុន្តែ​​ពេល​អ្នក​និយាយ​អំពី​ការ​រិះគន់ វា​ដូច​ជា​អ្នក​ចង់​បញ្ឈឺ​ក្រុម​របស់​ពួក​យើង។ គ្រប់​​សារព័ត៌មាន​ព្យាយាម​បញ្ឈឺ​ពួក​យើង ប្រហែល​​ជា​អ្នក​មិន​ដឹង​ពី​របៀប​លេង​បាល់ទាត់​ទេ"។ សម្ដី Marcelo។

ក្រោយ​ឈ្នះ​ប្រកួត​នេះ​លោក Julen Lopetegui អាច​ដក​ដង្ហើម​បាន​ធូរ​ស្រាល​បន្តិច​ ក្រោយ​ទទួល​បាន​សម្ពាធ​ជា​ច្រើន​ដោយ​សារ​ដឹក​នាំ​ក្រុម​មិន​ឈ្នះ។ ត្បិត​ក្រុម​ធ្លាក់​ទម្រង់​លេង​ តែ Marcelo នៅ​តែ​ឈរ​ខាង​លោក Julen ជា​និច្ច​ដោយ​យល់​ថា លោក​បាន​ធ្វើ​ការ​ងារ​ដ៏​ល្អមួយ​ហើយ៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី