Chelsea នឹង​ទទួល​បាន​ប្រាក់​៩,៥​លាន​ផោន ប្រសិន Real តែងតាំង Conte ធ្វើ​គ្រូ

  • 2018-10-25 02:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោខៀវ Chelsea នឹង​បាន​ប្រាក់​៩,៥​លាន​ផោន ប្រសិន​បើ Real Madrid តែងតាំង​លោក Antonio Conte ​ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី។

ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid កំពុង​ទាក់ទង​អ្នក​ចាត់​ការ​​​វ័យ​៤៩​ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ ដើម្បី​​មក​ជំនួស​កន្លែង Julen Lopetegui  ក្រោយ​​លោក​ដឹកនាំ​នៅ Bernabeu មិន​សូវ​បាន​ផល។ Real Madrid បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​លេខ​៧លើ​តារាង​ពិន្ទុ​ La Liga ឈ្នះ​តែ​៤​ប្រកួត​ប៉ុណ្ណោះ ក្នុង​៩​ប្រកួត​កន្លង​ទៅ​ក្នុង​រដូវ​កាល​នេះ។

Conte ជា​បេក្ខភាព​ធំ​ម្នាក់​ សម្រាប់ Madrid ចង់​​បាន​យក​មក​ធ្វើ​អ្នក​ចាត់​ការ​ថ្មី។ យ៉ាងណាក្ដី តាម​ការ​រាយការណ៍​​ពី​ប្រទេស​អេស្ប៉ាញ​ឲ្យ​ដឹង​ថា Chelsea នឹង​ទទួល​បាន​​ប្រាក់​សំណង​៩,៥​លាន​ផោន ដែល​ជា​ផ្នែក​មួយ​​នៃ​កិច្ចសន្យា​រវាង​ក្លឹប​និង​លោក Conte។​ Real ក៏​កំពុង​បារម្ភ ព្រោះ​ពួក​គេ​អាច​ត្រូវ​ប្រជែង​យក Conte​ ប្រសិន​បើ Man Utd ចាប់​អារម្មណ៍​លើ​​បុរស​សម្បូរ​បទពិសោធន៍​រូប​នេះ​​ដែរ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម