រកឃើញត្បូងមរកតទំហំជាង ៥ពាន់ការ៉ាត់នៅហ្សំប៊ី ឯតម្លៃសឹងមិនគួរឲ្យជឿ
- 2018-10-31 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញត្បូងមរកតទំហំជាង ៥ពាន់ការ៉ាត់នៅហ្សំប៊ី ឯតម្លៃសឹងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
ត្បូងមរកតយក្សមួយទំហំ ៥ ៦៥៥ ការ៉ាត់ ត្រូវបានរកឃើញកាលពីថ្ងៃទី ២ខែតុលានៅអណ្ដូងរ៉ែមួយក្នុងប្រទេសហ្សំប៊ីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Gemfield មកពីទីក្រុង ឡុងដ៍។
ត្បូងទំហំយក្សនេះ ត្រូវបានរកឃើញដោយបុរសពីរនាក់គឺលោក Debapriya Rakshit និងលោក Richard Kapeta។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Gemfield ឲ្យដឹងថាត្បូងនេះមានភាពថ្លាល្អ និងពណ៌បៃតង-មាសយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៀត ត្បូងនេះនឹងត្រូវដាក់ដេញថ្លៃជាឯកជនក្នុងប្រទេសសិង្ហបុរីនាខែក្រោយ។
ជាមួយគ្នានេះ តាមការវាយតម្លៃរបស់អ្នកជំនាញឲ្យដឹងថា ត្បូងយក្សដ៏កម្របែបនេះ អាចនឹងត្រូវបានកាត់លក់តម្លៃយ៉ាងហោច ៥០០ដុល្លារក្នុងមួយការ៉ាត់ ដូច្នេះវានឹងអាចមានតម្លៃសរុបរហូតដល់ជាង ២លានដុល្លារឯណោះសម្រាប់ទំហំ ៥ ៦៥៥ការ៉ាត់៕