បុរស​ខ្មែរម្នាក់ បើក​លុយ​ពី​ YouTube ក្រោយ​ហ៊ានទម្លាយ​​ល្បិច​សៀក​របស់ជើង​ឯក America's Got Talent​

  • 2018-11-01 07:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ធ្វើ​វីដេអូ​ដាក់​លើ YouTube បាន​​​​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ អ្នក​លេង​សៀក​កម្ពុជា​ម្នាក់ ដែល​មាន​គណនី​ ឈ្មោះ "ស្វែង​យល់​ការ​ពិត" ថ្មីៗ​​នេះ​ទើប​តែ​បើក​លុយ​បាន​​ពី​ YouTube ចំនួន​ ១៨៥ ដុល្លារ។

ក្រោយបើកលុយ​បាន​ បុរស​រូប​នេះ បាន​ធ្វើការ​អរគុណដល់​អ្នក​ទស្សនា ក៏ដូច​ជា អ្នក Subscribe។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​ជា​ការតបស្នង លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ធ្វើ YouTube ឱ្យ​មាន​អ្នក​មើល​ច្រើន​ផង​ដែរ។ លោក​ថា បើ​ចង់​ឱ្យ​ YouTube មាន​អ្នក​មើល​ច្រើន ទី១ ត្រូវ​គិត​ទុក​មុន​នូវ​អ្វី​ដែល​ចង់​ធ្វើ ត្រូវ​ចេះ​ពី​របៀប​កាត់​ត​វីដេអូ​ជា​មុន ចេះ​លេង​ពាក្យ​គន្លឹះ (Key Word) លើចំណងជើង យក​ពាក្យ​គន្លឹះ​វីដេអូ​រអ្នក​ដែល​មាន​អ្នក​​មើល​ច្រើន មក​ដាក់ Tag លើ​ចំណង​ជើង​របស់​ខ្លួន​ និង​ការ​ជួយ Subscribe គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។

យ៉ាងណា​យុវជន​រូប​នេះ​​ប្រាប់​ដែរ​ថា បើ​ធ្វើ​ YouTube គិត​តែ​ពី​លុយ​ពេក ក៏​មិន​ជោគជ័យ​ដែរ និង​គួរ​​ផ្ដល់​ជា​ចំណេះដឹង​​ដល់​អ្នក​ទស្សនា​ផង​ដែរ។ ដើម្បី​ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

បុរស​វ័យ​កណ្ដាល​រូប បាន​ចាប់​ផ្ដើម​ល្បីល្បាញ​លើ​បណ្ដាញ​ YouTube នៅ​ពេល​លោក ធ្វើវីដេអូ​បកស្រាយ​ពី​ល្បិចរបស់​ជើងឯកសៀក America's Got Talent៕

អត្ថបទ៖ អ៊ុំ សុភក្តិ