ដឹង៤រឿង អ្នកអាចភ្ញាក់ខ្លួនព្រើត លែងឆ្ងល់ថាកូនចេះទម្លាប់នេះមកពីណា?

  • 2018-11-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អប់រំ​កូនចៅ​ឲ្យ​ក្លាយ​ជា​បុគ្គល​ល្អ មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះ​អ្នក​នឹង​ត្រូវ​ប្រឈម​បញ្ហា​តូច ឬ​ធំ​រាប់​មិន​អស់​ទម្រាំ​កូន​ធំ​ដឹង​ក្ដី។ ចំណុច​នេះ​ហើយ ទើប​មាន​អ្នក​ខ្លះ ចេះ​តែ​ឆ្ងល់​ថា ហេតុអ្វី​កូន​ខ្លះ​ស្រួល​ណែនាំ ប្រៀនប្រដៅ ប៉ុន្តែ​កូន​ខ្លះ​ទៀត​គឺ​ពិបាក មិន​ដឹង​កាត់​ទៅ​ណា?

សំណួរ​នេះ ឪពុកម្ដាយ​ឆ្ងល់ តែ​ពួកគេ​ភ្លេច​គិត​ដល់​សកម្មភាព​របស់​ខ្លួន ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​កូន។

១. ព្រងើយ​កន្តើយ​ជាមួយ​កូន

រូបតំណាង

ដោយសារនឿយហត់ខ្លាំង ទើបនៅ​ពេល​ខ្លះ អ្នក​មិន​មាន​ចិត្ត​អំណត់​ចំពោះ​កូន ដោយ​មិន​សូវ​ខ្វាយខ្វល់​លើ​គេ នោះ​កូន​នឹង​ប្រើ​ការ​ស្រែក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​នឹង​គេ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សាង​ទម្លាប់​នេះ​បាន​ក្នុង​រយៈ​ពេល​យូរ។

២. ដាក់​វិន័យ​ហួស​ហេតុ

នៅ​ពេល​ដែល​អ្នក​ហាម​ឃាត់​កូន​ច្រើន​ពេក ដោយ​មិន​ឲ្យ​គេ​ធ្វើ​នេះ មិន​ឲ្យ​គេ​ធ្វើ​នោះ នឹង​ធ្វើ​ឲ្យ​កូន​ប្រើ​ការ​ស្រែក​ដើម្បី​ប្រឆាំង​នឹង​អ្នក។ ជាពិសេស ពេល​ដែល​អ្នក​មិន​បាន​ប្រាប់​កូន​មុន​ថា មិន​ឲ្យ​គេ​ធ្វើ​អី ហើយ​ពេល​គេ​ទៅ​ធ្វើ អ្នក​ស្រែក​មិន​ឲ្យ​គេ​ធ្វើ នោះ​គេ​នឹង​អាច​ស្រែក​យំ​ខ្លាំង​ដាក់​អ្នក​វិញ។

រូបតំណាង

៣. ពេល​នៅ​កណ្ដាល​ចំណោម​​

ពេល​ខ្លះ ពិសេស​ពេល​ចេញ​ក្រៅ​ពិសេស​នៅ​ជុំ​គ្នា​ច្រើន នៅ​ពេល​ដែល​កូន​ចាប់​ផ្ដើម​ស្រែក ហើយ​អ្នក​ចុះចាញ់ នោះ​កូន​នឹង​រក្សា​ទម្លាប់​មួយ​នេះ ព្រោះ​មាន​តែ​ការ​ស្រែក​នេះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​តាម​គេ។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​កូន​រក្សា​ទម្លាប់​មួយ​នេះ​ឡើយ។

៤. ស្រែក​ដាក់​កូន

នៅ​ពេល​ដែល​អ្នក​តែង​តែ​ស្រែក​ដាក់​កូន នោះ​កូន​នឹង​រៀន​តាម​អ្នក​យ៉ាង​លឿន។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រក្សា​ទម្លាប់​អាក្រក់​មួយ​នេះ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អនាគត​គេ​អាច​បំផ្លាញ​យ៉ាង​ងាយ។ ដូចនេះ អ្នក​គួរ​តែ​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់​អ្នក​នៅ​ចំពោះ​មុខ​កូន​ឲ្យ​បាន​ខ្ពស់៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា