YG ហក់​ឡើង​កំពូល​តារាង​ ដោយ​វ៉ា​ដាច់​ SM និង​ JYP

  • 2018-11-03 07:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ តារាង​ Gaon Chart បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ទិន្នន័យ​ចំណាត់​ថ្នាក់​អ្នក​ឈ្នះ​កំពូល​ទាំង​ ៣​ប្រចាំ​ប្រទេស​កូរ៉េ​ នាឆ្នាំ​ ២០១៨​នេះ។

ផ្អែក​តាម​លទ្ធផល​ ផលិតកម្ម​ YG បាន​យក​ឈ្នះ​គេ​ ជាមួយ​ពិន្ទុ​ ៤៩ភាគរយ។ ភាព​ជោគជ័យ​នេះ​ មួយ​ភាគ​ធំ​បាន​មក​ពីលទ្ធផល​នៃ​ការ​វិល​មក​វិញ​របស់​ BLACKPINK ពិសេស​តាមរយៈ​បទ​ "Ddu-Du Ddu-Du” និង​ "Forever Young”។ ទោះ​ជាយ៉ាង​ណា​ក៏​ជា​ការ​ជ្រោមជ្រែង​របស់​ក្រុម​បុរស ២​ទៀត​របស់​ផលិតកម្ម​គឺ​ iKON និង​ WINNER ដែរ។

BLACKPINK
iKON
WINNER

សម្រាប់​តំណែង​លេខ ២គឺ​ SM ជាមួយ​ពិន្ទុ​ ៣០ភាគ​រយនៃ​លទ្ធផល​សរុប ក្រោយ​មាន​ការ​ចេញ​មុខ​របស់​ Red Velvet។ ដោយឡែក​ទោះ​បីប៉ុន្មានថ្ងៃ​មុន​ EXO មិនទាន់​ចេញ​បទ​ថ្មី​ ប៉ុន្តែចំនួន​គាំទ្រ​អាល់ប៊ុម​តាំងពី​ឆ្នាំ​មុន​នៅតែ​មាន​រហូត​ដល់​បច្ចុប្បន្ន​ បូករួម​នឹង​ការគាំទ្រ​បទ​របស់ក្រុមតូច EXO-CBX ដូចនេះ​យ៉ាង​ហោច​ណាស់ ក៏អាចធ្វើ​ឲ្យ​ SM ឈរនៅ​តំណែង​ទី ២​ដែរ។

Red Velvet
EXO
EXO-CBX

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ JYP បាន​ត្រឹម​តែ​ ២១ភាគ​រយ​ប៉ុណ្ណោះ ហើយ​បើ​ទោះ​ TWICE និង​ GOT7 ចេញ​បទ​ចម្រៀង​ហូរហែ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ ក្រុម​ទាំង ២របស់​ JYP នេះ​ ដូចជា​មិន​អាច​យិតយោង​ផលិតកម្ម​ ឈាន​ទៅ​តំណែង​កំពូល​ផុត​លេខ​បាន​ឡើយសម្រាប់​ឆ្នាំ​នេះ៕

TWICE
GOT7

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី