Angelina Jolie នៅតែត្រូវគេចាត់ទុកជាតួអាក្រក់ជុំវិញការលែងលះជាមួយ Brad Pitt
- 2018-11-12 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie នៅតែត្រូវគេចាត់ទុកជាតួអាក្រក់ជុំវិញការលែងលះជាមួយ Brad Pitt
ចន្លោះមិនឃើញ
ទោះបីជាការបែកបាក់ស្នេហារវាងតារាសម្ដែង Angelina និង Brad Pitt មានរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយក៏ពិតមែន ប៉ុន្តែរឿងរ៉ាវផ្សេងៗជុំវិញការលែងលះនេះនៅតែបន្តកើតមានជាហូរហែ។ ជាក់ស្ដែងថ្មីៗនេះបើតាមប្រភពមួយជិតស្និទ្ធតួអង្គរឿង "Maleficent” បានឲ្យដឹងថា នាងកំពុងតែពិបាកចិត្តព្រោះសាធារណជនមើលមកនាងថា ជាតួចិត្តអាក្រក់ជុំវិញការលែងលះរបស់នាង។
ប្រភពដដែលនេះបានបន្តទៀតថា អ្វីដែលនាងបានធ្វើគឺគ្រាន់តែចង់ក្លាយជាម្ដាយល្អមួយរូប និងធ្វើឲ្យកូនៗសប្បាយចិត្ត ប៉ុន្តែនាងនៅតែទទួលបានសម្ពាធពីអ្នកដទៃឥតល្ហែ។ សម្រាប់ពេលនេះ Brad Pitt និង Angelina កំពុងតែតឹងតែងជុំវិញ បញ្ហាសិទ្ធិចិញ្ចឹមកូនទាំង៦នាក់ ដែលរាប់បញ្ចូលទាំងកូនបង្កើត៣រូប និងកូនចិញ្ចឹម៣រូប។ បើយោងតាមព័ត៌មានផ្សេងៗបានចុះផ្សាយក្នុងរយៈពេលប៉ុន្មានខែមកនេះ Angie ចង់បានសិទ្ធិចិញ្ចឹមកូនទាំងអស់ គឺទាំង៦រូបតែងម្ដង ដោយមិនចង់ឲ្យអតីតស្វាមីមានសិទ្ធិមើលថែសូម្បីតែម្នាក់។ ហេតុដូច្នេះហើយទើប បណ្ដាប្រជាជនតាមបណ្ដាញអ៊ីនធឺណិតបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះនាង។
គូសបញ្ជាក់ដែរថា អតីតគូស្នេហ៍នេះនឹងឡើងតុលាការម្ដងទៀតនៅថ្ងៃទី ៤ខែធ្នូឆ្នាំនេះ ដើម្បីជម្រះក្ដីឲ្យដាច់ស្រឡះជុំវិញការលែងលះនិងសិទ្ធិចិញ្ចឹមកូន៕