Tim Cook បង្ហោះ​សារ​ជា​ភាសា​ថៃ អប​អរ​ការ​បើក​​ហាង​ Apple ​ទី​មួយ​នៅ​ថៃ

  • 2018-11-12 04:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដើម្បី​​​​អបអរសាទរ​ការ​បើក​ដំណើរ​ការ​ហាង​លក់​ផលិតផល​ Apple នៅ​ប្រទេស​ថៃ លោក​ Tim Cook នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​នេះ បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​មាន​លាយ​ឡំ​ដោយ​អក្សរ​ថៃ។

សារ​របស់​នាយក​ប្រតិបត្តិ​រូប​នេះ​មាន​អត្ថន័យ​ថា ៖ "ជម្រាប​សួរ​អ្នក​​បាងកក​! អតិថិជន​ និង​បុគ្គលិក​ថៃ​​​របស់​យើង​ញញឹម​​ខ្ជឹប​ ពេល​ដែល​​​​​យើង​បើក​ដំណើរ​ការ​ហាង​ Apple ដំបូង​ក្នុង​​ប្រទេស​ថៃ។ យើង​រំភើប​ដែល​មាន​​ផ្ទះ​ថ្មី​​លើ​ "ទឹកដី​នៃ​ស្នាម​ញញឹម" ដើម្បី​ចែក​រំលែក​នូវ​​ចំណង់​ចំណូល​ចិត្ត និង​ភាព​ច្នៃ​ប្រឌិត​របស់​យើង​ជា​មួយ​សហគមន៍​ថ្មី​នេះ​”។

​​​ហាង​ Apple ដំបូង​នៅ​ថៃ​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​ Iconsiam នា​ទីក្រុង​បាងកក ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ថៃ​ជា​ប្រទេស​ទីពីរ​នៅ​អាស៊ី​អាគ្នេយ៍ដែល​មាន​ហាង​ Apple តាំង​ទី បន្ទាប់​ពី​ប្រទេស​សិង្ហបុរី៕​

ចុចអាន៖

ប្រភព៖ Twitter | Apple   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម