​ឯកឧត្តម ​ ហ៊ុន ម៉ានី សម្រេចគោលដៅ ៤០ គីឡូម៉ែត្រ វិលទៅអតីតកាល

  • 2018-11-30 08:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ឯកឧត្តម ​ ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដឹកនាំ​យុវជន​ជំនាន់​ក្រោយ​មក​ពី​គ្រប់​កោសិកា​ជាង ៧០០នាក់ ​វិល​​ប្រវត្តិសាស្ត្រ ៤០ ឆ្នាំមុន ​នៃ​ព្រឹត្តិការណ៍​ «៤០ គីឡូម៉ែត្រ ទៅ​កាន់​ប្រវត្តិសាស្ត្រ» ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ២៩ វិច្ឆិកា​ និង​បាន​ទៅ​​ដល់​គោល​ដៅ​​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ថ្ងៃ​ទី​ ៣០ វិច្ឆិកា​ ឆ្នាំ២០១៨។

ព្រឹត្តិការណ៍​នេះ​ ជា​វេទិកា​ពិសេស និង​ជាបទពិសោធថ្មីប្លែកសម្រាប់យុវជន ដែលមានគោលបំណងដូចជា៖

(១)ឲ្យយុវជនចេះរួមរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត

(២)ស្វែងយល់ដោយប្រយោលពីកត្តាប្រវត្តិសាស្ត្រ

(៣)ស្វែងយល់ពីកម្រិតសមត្ថភាព ការតស៊ូ ការអត់ធ្មត់ និងការដោះស្រាយបញ្ហាជាក់ស្តែងរបស់ខ្លួននីមួយៗ

(៤)ជាពិសេសផ្តល់ឱកាសឲ្យយុវជនរួមគ្នា កម្សាន្តសប្បាយ ក្រោយពីការសម្រេចបានជោគជ័យក្នុងដំណើរនេះ ដែលជាបទពិសោធន៍ដំបូងក្នុងឆាក់ជិវិតរបស់ពួកគេ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម