PUBG Mobile ឈរ​លេខ ៣ ជា​ហ្គេម​មាន​ការ​ចុច Download ច្រើន​បំផុត​លើ iOS ឆ្នាំ ២០១៨

  • 2018-12-21 11:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ពី App Annie បាន​បង្ហាញ​តួ​លេខ​កើន​ឡើង​នៃ​ការ​ចុច Download កម្មវិធី-ហ្គេម​លើ App Store មាន​ដល់ ១១៣ ពាន់​លាន​ដង ខណៈ​ការ​ចំណាយ​លើ App កើន ២០ ភាគរយ​មាន​ដល់ ៧៦ ពាន់​លាន​ដុល្លារ​ ប្រចាំ​ឆ្នាំ ២០១៨។

សម្រាប់​ហ្គេម​ដែល​មាន​អ្នក​ចុច​ទាញ​យក​ច្រើន​បំផុត​លើ iOS ឆ្នាំ​នេះ​បាន​ទៅ​លើ​ហ្គេម Helix Jump (១), Subway Surfers (២) និង PUBG Mobile (៣) ខណៈ​ប្រភេទ App បាន​ទៅ​លើ Facebook Messenger (១), Facebook (២), WhatsApp Messenger (៣) តាម​ប្រកិត​ដោយ​កម្មវិធី​វីដេអូ​កម្សាន្ត Tik Tok និង​បណ្តាញ​សង្គម Instagram។

ដោយ​ឡែក​សម្រាប់​ហ្គេម​ដែល​ទទួល​បាន​ការ​ចំណាយ​ឈរ​លេខ ១ បាន​ទៅ​លើ Fate/Grand Order និង​លេខ ២ ជា Honour of Kings និង Candy Crush Saga ល្បី​រន្ទឺ​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ឈរ​ចំណាត់​ថ្នាក់​ទី ៤។ សម្រាប់​ប្រភេទ App មាន Netflix (១), Tinder (២), Tencent Video (៣) ដោយ YouTube ក៏​មាន​ចំណាត់ថ្នាក់​ដោយ​ឈរ​លេខ ៧។

បញ្ជាក់​ដែរ​ថា​ជា​មធ្យម​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​បាន​ចាយ​ពេល ៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​ការ​ប្រើប្រាស់ App ដោយ​កើន ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ និង ២០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៦។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា