តារា SM និង​ JYP នឹង​រួមគ្នាសម្ដែងជាពិសេសរួមគ្នាលើឆាក KBS Gayo Daechukje

  • 2018-12-26 08:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគំតន្ត្រី​មួយ​ទៀត​របស់​កូរ៉េ​ នឹង​លេចរូបរាង​នៅប៉ុន្មាន​ថ្ងៃ​ខាង​មុខ ក្រោយ​បង្ហាញ​ឈ្មោះ​អ្នក​ចូល​រួម​សម្ដែង​ ព្រម​ទាំង​ពិធីករ ពិធីការិនី​សម្រាប់​ព្រឹត្តិការណ៍​ពិសេស​នោះ​ផង។

ផ្អែក​តាម​ព័ត៌មាន​ដែល​បាន​បង្ហាញ​នា​ពេល​កន្លងមក​ តារា​ៗជា​ច្រើន​ក្រុម/នាក់ នឹង​បង្ហាញ​មុខ​ជុំគ្នា​ជា​ពិសេស​លើ​ឆាក​ប្រគំតន្ត្រី KBS Gayo Dae Chukje ឆ្នាំ ២០១៨។ ក្នុង​នោះ​ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ កម្មវិធី​នេះ​ នឹង​មាន​ឈុត​ឆាក​សម្ដែង​ពិសេស​ដ៏​កម្រ​មួយ​រួម​គ្នា​រវាង​ តារា​ផលិតកម្ម​ JYP និង​ SM។

គ្រាន់​តែ​បាន​ដឹង​ភ្លាម​ អ្នក​គាំទ្រ​ទាយ​ទុក​មុន​ថា​ ការ​សហការ​គ្នា​លើក​នេះ​ អាច​មាន​ EXO, GOT7, Red Velvet, TWICE, NCT 127, DJ Hyo, Day6 ក៏​ដូចជា​ Stray Kids ជា​ដើម ដែល​មាន​ភាគរយ​អាច​សម្ដែង​រួមគ្នា​ច្រើន​ជាងគេ។

“Gayo Daechukje” ឆ្នាំ ២០១៨ របស់​ទួរទស្សន៍​ KBS នឹង​ចាប់​ផ្ដើម​កម្មវិធី​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​ វេលា​ម៉ោង​ ៨:៣០នាទី (ម៉ោង​នៅ​កូរ៉េ) ដូចនេះ​សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី