ផ្ដល់​ប៉េណាល់ទី​ឲ្យ Firmino យក Hat Trick ធ្វើឲ្យ Salah បាត់​តំណែង Top Scorer

  • 2018-12-30 01:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ឈរ​​នៅ​កំពូល​តារាង​ Top Scorer រួម​គ្នា​ក្រោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ចូល​ទី​ Arsenal ក្នុង​ជ័យ​ជម្នះ​ ៥​-១ ​កាល​ពី​យប់​មិញ​។

១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​ធ្វើ​បាន​នៅ​នាទី៣២​ តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​ប៉េណាល់ទី​ ក្រោយ​រូប​គេ​​បាន​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ពេល​ប្រជែង​គ្នា​ជាមួយ​កីឡាករ​ Arsenal។​ ១​គ្រាប់​នោះ​ធ្វើ​ឲ្យ​ Salah ពេល​នេះ​មាន​១៣​គ្រាប់​ស្មើ​គ្នា​ជាមួយ​ Aubameyang និង​ Harry Kane។

មែន​ទែន​ទៅ​កីឡាករ​វ័យ​២៦​ឆ្នាំ​មាន​ឱកាស​យក​គ្រាប់​ទី​១៤​ដើម្បី​ឈរ​ទី​កំពូល​ Top Scorer ដោយ​សារ​ Liverpool បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​ពីរ​ ប៉ុន្តែ​ Salah បាន​ឲ្យ​មិត្ត​រួម​ក្រុម​ Roberto Firmino ស៊ុត​ជំនួស​វិញ​ដោយសារ​ Firmino ស៊ុត​បាន​២​គ្រាប់​​ហើយ ​ត្រូវ​ការ​១​គ្រាប់​ទៀត​ដើម្បី​បាន​ Hat Trick ទល់​ Arsenal៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី