គ្រាន់តែសមាជិក​ទី​ ២​នៃក្រុម TXT បង្ហាញ​មុខជា​ផ្លូវការភ្លាម រូបភាពពីមុនក៏បែកធ្លាយខ្ទេច

  • 2019-01-14 01:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ BigHit បាន​បង្ហាញ​មុខ​សមាជិក​ម្នាក់​ទៀត​ហើយ​ពី​ក្រុម​ចម្រៀង​ថ្មី TXT មាន​ឈ្មោះ​ថា​ Soobin បន្ទាប់​ពី​សមាជិក​ទី​ ១​ Yeon Jun។

នៅ​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃទី​ ១៣ ខែមករា (ម៉ោង​នៅ​កម្ពុជា) ត្រូវ​នឹង​ម៉ោង​ ១២យប់​ឈាន​ចូល​ថ្ងៃទី​ ១៤ (ម៉ោង​នៅ​កូរ៉េ) ផលិតកម្ម​ Big Hit បាន​បង្ហាញ​វីដេអូ​ខ្លី​ណែនាំ​សមាជិក​ថ្មី​នៃ​ក្រុម TXT ដែល​មាន​ឈ្មោះ​ថា​ Soobin។

តារា​ប្រុស​វ័យ​ក្មេង​ម្នាក់​នេះ​ កើត​នៅ​ឆ្នាំ ២០០០ និង​ជា​សមាជិក​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ក្នុង​ផ្ទះ។ យុវជន​រូបនេះ​មាន​កម្ពស់​ ១៨៤សង់ទីម៉ែត្រ និង​ទម្ងន់​ ៦៥​គីឡូក្រាម។ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ Soobin គឺ​ជា​មេក្រុម​ថ្មី​នេះ។

ស្រប​ពេល​បង្ហាញ​ខ្លួន​នៅ​ពេល​នេះ​ មហាជន​ជា​ច្រើន​កាន់​តែ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ផ្សេងៗ​ទាក់ទង​នឹង​កំលោះ​រូបនេះ។ ជា​លទ្ធផល​ ក៏​ស្រាប់​តែ​បែក​ធ្លាយ​រូបថត​ជា​ច្រើន​មុន​ចូល​សិល្បៈរបស់​ Soobin។ តោះ​ទស្សនា​កម្សាន្ត​ដូចខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី