ជនជាតិឥណ្ឌាម្នាក់ ភ្ញាក់ផ្អើលខ្លាំង ក្រោយធ្វើវីដេអូជ្រុះលុយ សាកចិត្តប្រជាជនខ្មែរ
- 2019-01-14 08:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិឥណ្ឌាម្នាក់ ភ្ញាក់ផ្អើលខ្លាំង ក្រោយធ្វើវីដេអូជ្រុះលុយ សាកចិត្តប្រជាជនខ្មែរ
ចន្លោះមិនឃើញ
ជនជាតិឥណ្ឌាម្នាក់ ទៅលេងសៀមរាម ចង់សាកចិត្តជនជាតិខ្មែរ បានធ្វើជាវីដេអូជ្រុះលុយពិតៗ នៅក្នុងផ្សារទំនើបមួយ។ នៅក្នុងវីដេអូដែលបង្ហោះដោយ Youtuber ជនជាតិឥណ្ឌាម្នាក់ដែលមានឈ្មោះថា Meh Raj បានយកលុយជិត១០០ដុល្លារ ធ្វើជាជ្រុះ ក្នុងចំណោមមនុស្សជាច្រើនកំពុងដើរទៅដើរមក។ អ្វីដែលបុរសឥណ្ឌានោះសរសើរពេញៗមាត់ និងភ្ញាក់ផ្អើលនោះ គឺមានជនជាតិខ្មែរណាម្នាក់យកលុយរបស់លោកឡើយ ពួកគាត់បែរជាចង្អុលប្រាប់ថាលោកជ្រុះលុយ ហើយអ្នកខ្លះទៀតថែមទាំងរើសឲ្យលោកទៀតផង។
នៅលើគណនីហ្វេសប៊ុករបស់លោក ជនជាតិឥណ្ឌានោះ បានសរសេរសំណេរមួយខ្លីលើវីដេអូនោះថា «How honest CAMBODIANS are?» ដែលមានន័យជាភាសាខ្មែរថា «ភាពស្មោះត្រង់នៃជនជាតិកម្ពុជា គឺបែបណា?»។ បន្ទាប់ពីលោកបានបង្ហោះមានការចែករំលែកជាបន្តបន្ទាប់ និងទទួលបានកោតសរសើរពីជនជាតិបរទេសជាច្រើន មកលើប្រជាជនកម្ពុជាដែលមានភាពស្មោះត្រង់ និងទឹកចិត្តដ៏ល្អប្រពៃ។ ប៉ុន្តែក្នុងនោះ ក៏បានបង្ហាញពីជនជាតិបរទេសខ្លះ បែរជារើសលុយនោះមិនឲ្យលោកទៅវិញ៕
ចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖